ព័ត៌មានទាន់ហេតុការណ៍
អាភីស៊ីតសម្រេចដករដ្ឋមន្ត្រីចំនួន ៦រូប រួមទាំងរដ្ឋមន្ត្រីការបរទេសកាស៊ីត ភិរម្យា
យោងតាមប្រភពព័ត៌មានពីកាសែតបាងកក ប៉ុស្តិ៍ នាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វេចាជីវ៉ា ត្រូវបានគេរំពឹងថា នឹងលើកសំណើទៅក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មាធិការប្រតិបត្តិរបស់គណបក្សប្រជាធិបតេយ្យ នៅថ្ងៃសុក្រនេះលើការផ្លាស់ប្តូរសមាសភាពរដ្ឋមន្ត្រីចំនួន ៦ រូបស្ថិតនៅក្នុងកូតាគណបក្សលោក។
រដ្ឋមន្ត្រីដែលនឹងត្រូវដកតំណែងនោះក៏រួមមាន លោកកាស៊ីត ភិរម្យា រដ្ឋមន្ត្រីក្រសួងការបរទេសថៃបច្ចុប្បន្នដែរ។ ការរុះរើគណៈរដ្ឋមន្ត្រីថៃរបស់នាយករដ្ឋមន្ត្រីអាភីស៊ីតនេះធ្វើឡើងតែប៉ុន្មានសបា្តហ៍ ប៉ុណ្ណោះក្រោយពីមានការបង្ក្រាបដ៏ហិង្សារបស់អាជ្ញាធរទៅលើក្រុមបាតុករ អាវក្រហម គាំទ្រអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា។
លោកថាក់ស៊ីន ដែលបច្ចុប្បន្ន សមត្ថកិច្ចថៃបានចេញដីកាតាមចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធនឹង រឿងភេរវកម្ម ហើយរដ្ឋាភិបាលបានស្នើសុំកិច្ចសហប្រតិបត្តិការពីប្រទេសចំនួន ១៧៨ ដើម្បី ចាប់ខ្លួន និងធ្វើបត្យាប័នលោកថាក់ស៊ីនមកកាន់ប្រទេសថៃដើម្បីទទួលទោស៕
No comments:
Post a Comment