Monday, June 21, 2010


ព័ត៌មានទាន់ហេតុការណ៍

សម្តេចឪ សម្តេចម៉ែ និងព្រះមហាក្សត្រខ្មែរយាងទស្សនកិច្ចនៅវៀតណាមថ្ងៃស្អែក

ក្រុមមន្ត្រីបានថ្លែងឲ្យដឹងនៅរសៀលថ្ងៃចន្ទនេះថា សម្តេចឪ នរោត្តម សីហនុ សម្តេចម៉ែ រួមនឹងសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ
នឹងធ្វើព្រះទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមចាប់ថ្ងៃទី ២២ ដល់ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១០។ ជាដំណើរទស្សនកិច្ចដែលត្រូវបានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលឲ្យដឹងថា ធ្វើឡើងដើម្បីរឹតចំណងមិត្តភាព កិច្ច សហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាម។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា ព្រះដំណើរទស្សនកិច្ចនេះមានលក្ខណៈឯកជន
សុទ្ធសាធ គ្មានលក្ខណៈនយោបាយ និងការទូតទេ៕

No comments:

Post a Comment