Tuesday, June 1, 2010

ព័ត៌មានទាន់ហេតុការណ៍

កម្ពុជា ​និឥណ្ឌូនេស៊ីចុះហត្ថលេខាលើការលើកលែងទិដ្ឋាការ

ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ីបានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើការលើកលែងទិដ្ឋាការសម្រាប់ប្រទេសទាំងពីរកាលពីព្រឹកថ្ងៃពុធនេះ។ អំណេះតទៅ ពលរដ្ឋកម្ពុជា និងឥណ្ឌូនេស៊ីធ្វើដំណើរចេញចូលប្រទេសទាំងពីរដោយមិនចាំបាច់ សុំទិដ្ឋាការឡើយ។ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកលែទិដ្ឋាការថានឹងធ្វើឲ្យទេសចរឥណ្ឌូនេស៊ីវចូលមកប្រទេស
កម្ពុជាកាន់តែច្រើនឡើងថែមថែមនិងបង្កភាពងាយស្រួលដល់ប្រជាជនកម្ពុជាក្នុងការធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី។
ប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាមួយនឹងប្រទេសក្នុងសមាគមអាស៊ានមួយចំនួនរួចហើយរួមមាន ប្រទេសវៀតណាម ឡាវជាដើម។ការចុះហត្ថលេខាលើការលើកលែទិដ្ឋាការជាមួយនឹងប្រទេសឥណ្ឌូនេស៊ីនេះធ្វើឡើងក្នុខណៈពេលដែលប្រមុខការទូតប្រទេសនេះកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។

No comments:

Post a Comment