បច្ចុប្បន្នភាពកម្ពុជា
ក្រសួងព័ត៌មានបិទកម្មវិធីឃោសនាតាមវិទ្យុរបស់គណបក្សមួយ
ដោយ ប៉ែន បូណា (វិទ្យុបារាំងអន្តរជាតិ)
កម្មវិធី ឃោសនានយោបាយតាមវិទ្យុរបស់គណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យដែល ដឹកនាំដោយលោកខឹមវសនាអតីតអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីវបាន ក្រសួងព័ត៌មានបញ្ជាឲ្យបិទក្រោមហេតុផលថាបានបំពានទៅលើសេចក្តី ប្រកាសរបស់ក្រសួង។លោក ខឹមវាសនាបានចាត់ទុកទង្វើនេះថាជាការបំបិទសិទ្ធិសេរីភាពនិងជា ការរើសអើងគណបក្សនយោបាយ។
នៅ ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១០មិថុនាលោកខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាឲ្យម្ចាស់ស្ថានីយ៍វិទ្យុ FM90MHz បញ្ឈប់ការជួលម៉ោងផ្សាយរបស់ខ្លួនទៅឲ្យអង្គការបណ្តុះបណ្តាលនិង អភិវឌ្ឍន៍ហៅកាត់ថា DTO ដែលជាអង្គការមួយផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សសម្ពន្ធ័ដើម្បី ប្រជាធិបតេយ្យរបស់លោកខឹមវាសនា។
លោកខៀវកាញារីទ្ធបានបញ្ជាក់នៅក្នុងលិខិតនោះថាស្ថានីយ៍ វិទ្យុFM90MHz បានជួលម៉ោងផ្សាយទៅឲ្យអង្គការខាងលើដោយបំពានលើសេចក្តីប្រកាស របស់ក្រសួងដែលត្រូវបានផ្សព្វផ្សាយកាលពីខែតុលាឆ្នាំ២០០៩។បើ យោងតាមប្រភពពីមន្ត្រីក្រសួងព័ត៌មានសេចក្តីប្រកាសនោះមាន ខ្លឹមសារតម្រូវឲ្យម្ចាស់ស្ថានីយ៍វិទ្យុទាំងឡាយគោរពសេចក្តីណែនាំ របស់ក្រសួងព័ត៌មានមុននឹងចាក់ផ្សាយកម្មវិធីអ្វីមួយ។ទទួលបាន លិខិតរបស់ក្រសួងម្ចាស់ស្ថានីយ៍វិទ្យុ FM90MHz បានសម្រេចបញ្ឈប់ការជួលម៉ោងឲ្យអង្គការ DTO។
លោកខឹមវាសនាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការនេះនិងក៏ជា ប្រធានគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យបានហៅទង្វើរបស់ក្រសួង ព័ត៌មានថាជាការបំបិទសិទ្ធិសេរីភាពនិងជាការរើសអើងគណបក្ស នយោបាយ។ប៉ុន្តែមន្ត្រីក្រសួងព័ត៌មានបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថានេះជាបញ្ហាបច្ចេកទេសផ្លូវច្បាប់សុទ្ធសាធពោលគឺបញ្ហា បណ្តាលមកពីស្ថានីយ៍វិទ្យុឬអង្គការខាងលើមិនសុំការអនុញ្ញាតពី ក្រសួងព័ត៌មាន។
លោកខឹមវាសនាអតីតតំណាងរាស្រ្តគណបក្សសមរង្ស៊ីបានបង្កើតគណបក្ស សម្ពន្ធ័ដើម្បីប្រជាធិបតេយ្យនៅឆ្នាំ២០០៥បន្ទាប់ពីរូបលោកត្រូវបាន គេបណ្តេញចេញពីគណបក្សសមរង្ស៊ី។គណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ ក៏ដូចជាគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សដែរបានជួល ម៉ោងនៅតាមស្ថានីយ៍វិទ្យុមួយចំនួនដើម្បីឃោសនានយោបាយឲ្យគណបក្ស របស់ខ្លួន។ប៉ុន្តែកម្មវិធីរបស់គណបក្សសមរង្ស៊ីនិងគណបក្ស សិទ្ធិមនុស្សនៅតែបន្តការផ្សាយរបស់ខ្លួនជាធម្មតា។
ខណៈដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ការបិទកម្មវិធីឃោសនា នយោបាយរបស់គណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យបានធ្វើឲ្យប្រធាន គណបក្សនេះត្អូញត្អែរអំពីការលំបាកក្នុងការបន្តសកម្មភាពនយោបាយ របស់ខ្លួន។លោកមានបំណងសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដើម្បីបន្តកម្មវិធីឃោសនាតាមវិទ្យុជាបន្តទៀត៕
No comments:
Post a Comment