Wednesday, June 2, 2010

ព្រឹត្តិការណ៍ទាន់ហេតុការណ៍

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃនេះ បានចូលរួមនៅក្នុងពិធីខួបលើកទី៥៤ នៃការបង្កើតសាលាភូមិន្ទរដ្ឋបាល (Ecole Royale de l'Administration)និងចែកសញ្ញាបត្រដល់សិស្សបញ្ចប់ការសិក្សាថ្នាក់មន្ត្រីធម្យមនិងជាន់ខ្ពស់ជំនាន់ប្រាសាទព្រះវិហារ។លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមន្ត្រីទាំងនោះយកចំណេះទៅបម្រើប្រជាជន និងត្រូវចាត់ទុកខ្លួនថាជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរបស់រាស្ត្រឡើយ។ លោកបានថ្លែងផងដែរថា ប្រសិនបើចង់ឲ្យលោកបន្តធ្វើជានាយករដ្ឋមន្ត្រីទៀត គឺត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដែលបានតែងតាំងលោកជាបេក្ខជននាយករដ្ឋមន្ត្រីរួចហើយ៕

No comments:

Post a Comment