Tuesday, June 22, 2010


ប្រធានាធិបតីវៀតណាមលើកឡើងពីកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា

ប្រធានា​ធិបតី​វៀត​ណាម​ បាន​លើក​ឡើង​ កាល​ពី​ថ្ងៃ​អង្គារ​ ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ជិត​
ខាង​កម្ពុជា​ នៅក្នុង​អំឡុង​ពេល​នៃ​ព្រះ​ដំណើរ​យាង​ទស្សន​កិច្ច​រយៈ​ពេល​បួន​ថ្ងៃ​របស់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​សម្តេច​ឪ ​នរោត្តម​ សីហនុ​ និង​ព្រះ​ញាតិ​វង្សា​នុវង្ស​របស់​ព្រះអង្គ​។ នេះ​គឺ​បើតាម​ការ​ផ្សាយ​ឲ្យ​ដឹង​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ វៀត​ណាម​នៅ​ថ្ងៃ​ពុធ​នេះ។​

ប្រធានា​ធិបតី​វៀត​ណាម​ ង្វៀន​ មិញទ្រៀត​ បាន​គូស​បញ្ជាក់​ថា​ ព្រះ​ដំណើរ​ទស្សន​កិច្ច​របស់​សម្តេច​ឪ​ នៅ​ក្នុង​ប្រទេស​វៀត​ណាម​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា ​និង​វៀតណាម​កាន់​តែ​
មាន​ភាព​ជិតស្និទ្ធ និង​សំខាន់​ឡើង។​ លោក​ង្វៀន ​មិញទ្រៀត​ បានថ្លែង​ថា​៖«ប្រទេស​កម្ពុជា ​និង​វៀត​ណាម​ ក៏ដូចជា​ប្រទេស​ជិត​ខាង​ឡាវ​ មាន​ការ​តាំង​ចិត្ត​ប្តូរ​ផ្តាច់​ធានា​ និង​រឹត​នូវ​ចំណង​សាមគ្គី​ភាព​ជា​មួយ​គ្នា»​។

បើ​យោង​តាម​របាយ​ការណ៍​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​វៀត​ណាម​ សម្តេចឪ​ នរោត្តម​ សីហនុ​ អតីត​ព្រះមហាក្សត្រ​ខ្មែរ​បាន​សម្តែង​នូវ​ការ​អរ​គុណ​ចំពោះ​ការ​គាំទ្រ​វៀតណាម​នេះ​។ ចាប់​ផ្តើម​ទស្សន​កិច្ច​នៅវៀត​ណាម​ នៅ​ថ្ងៃទី​២២​ ខែមិថុនា​ សម្តេច​ឪ​ សម្តេច​ម៉ែ​ រួម​នឹង​ព្រះមហាក្សត្រ​ខ្មែរ​ នឹង​បញ្ចប់​ព្រះ​ទស្សន​កិច្ច​នៅ​ថ្ងៃ​ទី ​២៥ ​ខែមិថុនា​ ឆ្នាំ​ ២០១០​ខាង​មុខ​នេះ៕​


No comments:

Post a Comment