Friday, June 11, 2010

ព័ត៌មានទាន់ហេតុការណ៍

កីឡាបាល់ទាត់ពិភពលោកនឹងចាប់ផ្តើមបើកជាផ្លូវការនៅម៉ោង ៩ យប់នេះ

ព្រឹត្តិការណ៍បាល់ទាត់ ៤ ឆ្នាំមានម្តង នឹងចាប់ផ្តើមបើកការប្រកួតជាផ្លូវការនៅវេលាម៉ោង ៩ យប់នោះ ម៉ោងនៅក្នុងប្រទេសកម្ពុជា។ គូប្រកួតបើឆាក គឺរវាងក្រុមប្រទេសអាហ្រ្វិកខាងត្បូងដែលជាម្ចាស់ផ្ទះ និងក្រុមភ្ញៀវម៉ិកស៊ិក។ ពលរដ្ឋទូទាំងពិភពលោកនឹងរាមដានទស្សនាការប្រកួតនេះ។ ការប្រកួត ដែល មានចំនួន ៦០ ប្រកួត មានប្រទេសចំនួន ៣២ ចូលរួម។ ក្រុមបាល់ទាត់របស់ប្រទេសខ្លាំងៗមួយចំនួន ដែលគេព្យាករថា អាចនឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រមាន ប្រេស៊ីល បារាំង អេស្បាញ អង់គ្លេស។

ទាក់ទងនឹងព្រឹត្តិការណ៍បាល់ទាត់នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន បានព្រមានពលរដ្ឋ ខ្មែរកុំឲ្យលេងភ្នាល់បាល់ ដោយលោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចត្រុវធ្វើការទប់ស្កាត់ការភ្នាល់បាល់។
លោកថា ប្រទេសដែលប្រកួតបាល់ឈ្នះ ប៉ុន្តែអ្នកចាញ់គឺពលរដ្ឋខ្មែរ ដែលចាញ់ប្រាក់កាស។


No comments:

Post a Comment