ព័ត៌មានទាន់ហេតុការណ៍
សហគមន៍ខ្មែរកម្ពុជាក្រោមប្រារព្ធពិធីបាត់បង់ទឹកដី ក្រោមការគំរាមធ្វើការតវ៉ាប្រឆាំងអាជ្ញាធរ
សហគមន៍ខ្មែរកម្ពុជាក្រោម បានព្រមាននៅថ្ងៃសុក្រនេះថា ខ្លួននឹងធ្វើការតវ៉ាមួយនៅឆ្នាំក្រោយ ប្រឆាំងនឹងអាជ្ញាធរសាលារាជធានីភ្នំពេញ ប្រសិនបើមិនអនុញ្ញាតឲ្យខ្លួនប្រារព្ធពិធីបាត់បង់ទឹកដីកម្ពុជាក្រោមថ្ងៃទី ៤ ខែមិថុនា នៅតាមទីកន្លែងសាធារណៈទេនោះ។ ការព្រមាន នេះធ្វើឡើងនៅក្នុងពិធីប្រារព្ធខួបលើកទី៦១ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដោយសារតែបារាំងកាត់ទៅឲ្យស្ថិតក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាម នៅវត្តសាមគ្គីរង្ស៊ីកាលពីព្រឹកថ្ងៃសុក្រ។
លោកថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានថ្លែងថា៖«យើងនឹងធ្វើការតវ៉ាប្រឆាំង ដើម្បីបង្ហាញពីការមិនសប្បាយចិត្ត
ជុំវិញការច្រានចោលសំណើរបស់យើង។ យើងនឹងធ្វើការតវ៉ាតាមផ្លូវអហិង្សា។ យើងខ្ញុំគ្រាន់តែចង់ធ្វើពិធីបុណ្យរម្លឹកថ្ងៃប្រវត្តិសាស្ត្រ នៃការបាត់បង់ទឹកដីកម្ពុជាក្រោមរបស់យើង»។
ដំបូងឡើយ សហគមន៍កម្ពុជាបានស្នើសុំសាលារាជធានីភ្នំពេញ ប្រារព្ធពិធីរម្លឹកការ បាត់បង់ទឹកដីកម្ពុជាក្រោមនៅពហុកីឡដ្ឋានជាតិ និងនៅសួនច្បារមុខវត្តបទុម។ ប៉ុន្តែត្រូវបានច្រានចោលដោយសាលារាជធានីភ្នំពេញ និងបានអនុញ្ញាតឲ្យធ្វើពិធីរម្លឹកខួបនេះនៅក្នុងវត្ត សាមគ្គីរង្ស៊ីដែលជាវត្តគ្រប់គ្រងដោយព្រះសង្ឃមកពីកម្ពុជាក្រោមវិញ។ អ្នករៀបចំកម្មវិធីបានឲ្យដឹងថា ខ្លួនបានអញ្ជើញមន្ត្រីមកពីគ្រប់ គណបក្សនយោបាយទាំងអស់ចូលរួម ប៉ុន្តែគ្មានតំណាងគណបក្សណាមួយចូលរួមនោះទេ លោកលែងតែគណបក្សសម រង្ស៊ី ដែល បានចូលរួម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment