កម្ពុជាកំពុងរៀបចំគោលនយោបាយជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ
រដ្ឋាភិបាលកម្ពុជាបានប្រកាសឲ្យដឹងថា ខ្លួនកំពុងតែរៀបចំសេចក្តីព្រាងឯកសារគោលនយោបាយ
ស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់កម្ពុជា។ កម្ពុជាដែលក្នុងមួយឆ្នាំៗ នៅសល់ស្រូវជាង ៣លានតោនសម្រាប់នាំចេញ។ យុទ្ធសាស្ត្រ និងវិធានការជាច្រើនត្រូវបានលើកឡើងដើម្បីសម្រេចបាននូវ
ទិសដៅនេះ។
កម្ពុជា។
កម្ពុជាដែលតាមរបាយការណ៍ក្រសួងកសិកម្ម នៅឆ្នាំ ២០០៩កន្លងទៅ ផលិតបានស្រូវជាង ៧ លានតោន និងនៅសល់ស្រូវជាង ៣ លានតោនដើម្បីនាំចេញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីក្នុងកិច្ចប្រជុំវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន កាលពីចុងខែមេសា បានប្រកាសថា រដ្ឋាភិបាល ចង់ឲ្យកម្ពុជាក្លាយទៅជាប្រទេសនាំចេញអង្ករ ឬហៅថា «មាសស» យ៉ាងសំខាន់នៅលើទីផ្សារអន្តជាតិ។
ដើម្បីធ្វើឲ្យសម្រេចលើគោលនយោបាយនេះ រដ្ឋាភិបាលកម្ពុជា បានកំណត់យុទ្ធសាស្ត្រ និងវិធានការជាច្រើនដែលរួមមានការបង្កើនផលិតភាពស្រូវ ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លួវថ្នល់ ធារាសាស្ត្រ ថាមពលអគ្គិសនី ការផ្តល់សេវាបច្ចេកទេស និងការកែលម្អវិស័យកសិកម្ម និងការស្វែងរកទីផ្សារជាដើម។ ទោះបីយ៉ាងណាគេមិនទាន់ដឹងថា តើសេចក្តីព្រាងគោលនយោបាយនេះនឹងត្រូវបញ្ចប់នៅពេលណាឡើយ។
គួររបញ្ជាក់ថា កម្ពុជាដែលមានប្រជាជនជាង ៨០ ភាគរយជាកសិករ បាននឹងកំពុងធ្វើការនាំចេញអង្ករទៅកាន់ប្រទេសមួយចំនួនរួចមកហើយដូចជានៅក្នុងទ្វីបអាស៊ី អឺរ៉ុបជាដើម។ ប្រទេស មួយចំនួនដូចជាគូវែតបានធ្វើការបណ្តាក់ទុនវិនិយោគក្នុងវិស័យកសិកម្មដំណាំស្រូវនៅកម្ពុជា។ កម្ពុជាដែលបាន អំពាវនាវដល់ប្រទេសនានាបោះទុនវិនិយោគក្នុងវិស័យនេះ ព្រោះខ្លួនមិនទាន់ទាញឲ្យអស់សក្តានុពលពីផ្ទៃដី កសិកម្មជាច្រើនលានហិកតារបស់ខ្លួននៅឡើយ៕
No comments:
Post a Comment