ព័ត៌មានទាន់ហេតុការណ៍
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយតែងតាំងប្រធាន និងអនុប្រធានរបស់ខ្លួន
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានបើកកិច្ចប្រជុំជាលើកទី១របស់ខ្លួននៅព្រឹកមិញនេះនៅទីស្តីការ គណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំដែលបានសម្រេចដោយការបោះឆ្នោតឲ្យលោកតុប សំ តែងតាំងដោយរដ្ឋសភា ធ្វើជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ហើយលោកប្រាក់ សុខ តែងតាំងដោយព្រឹទ្ធសភាឲ្យ ធ្វើជាអនុប្រធានក្រុមប្រឹក្សានេះ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលមានសមាជិក ១១ រូប ត្រូវបានតែងតាំងមកពីស្ថាប័នផ្សេងៗ ដែលក្នុងនោះមាន
១-លោក គុយ សុផល តែងតាំងដោយព្រះមហាក្សត្រ
២-លោក ប្រាក់ សុខ តែងតាំដោយព្រឹទ្ធសភា
៣-លោក តុប សំ តែងតាំង ដោយរដ្ឋសភា
៤-លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
៥-លោក កែវ រ៉េមី តែងតាំងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
៦-លោក ជីវ កេង តែងតាំងដោយក្រុមប្រឹក្សានៃអង្គចៅក្រម
៧-លោកអ៊ុត ឈន តែងតាំងដោយអាជ្ញាធរសវនកម្មជាតិ
៨-លោកស្រី សោម គឹមសួរ តែងតាំងដោយក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
៩-លោកស៊ុយ ម៉ុងលាង តែងតាំងដោយក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
១០-លោក ចាន់ តានី តែងតាំងដោយរដ្ឋាភិបាល
១១-លោក ហេង វង្សប៊ុនឆាត តែងតាំងដោយក្រុមប្រឹក្សាអ្នកច្បាប់។
ការបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងនឹងអំពើពុករលួយនេះធ្វើឡើងស្របតាមការចែងរបស់ច្បាប់ប្រឆាំង នឹងអំពើពុករលួយដែលត្រូវបានអនុម័ត និងដាក់ឲ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ ២០១០។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment