Tuesday, June 1, 2010

បច្ចុប្បន្នភាពកម្ពុជា

រដ្ឋាភិបាល និងប្រទេសម្ចាស់ជំនួយបើកកិច្ចប្រជុំលើជំនួយអភិវឌ្ឍន៍

រដ្ឋាភិបាលកម្ពុជា និងប្រទេសម្ចាស់ជំនួយនឹងចាប់ផ្តើមកិច្ចប្រជុំពិគ្រោះយោបល់នៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី ២ ខែមិថុនានេះ។ មិនទាន់មានព័ត៌មានថា តើនឹងមានរបៀបវារៈអ្វីនឹងត្រូវលោកឡើងនៅក្នុងកិច្ច ប្រជុំនេះនៅឡើយទេ ប៉ុន្តែកាលពីថ្ងៃម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិបានជំរុញឲ្យប្រទេសម្ចាស់ជំនួយលើកឡើងពីបញ្ហាវិវាទដីធ្លីដែលកំពុងតែរួតរឹតប្រទេសកម្ពុជាជាមួយនឹងរដ្ឋាភិបាលនិងស្វែងរកដំណោះស្រាយ។ នៅក្នុងកិច្ចប្រជុំរវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសម្ចាស់ជំនួយដែលរៀបចំធ្វើឡើងមួយឆ្នាំម្តងត្រូវបានគេរំពឹង
ថានឹងអាចទទួលបាននូវការសន្យាផ្តល់ជំនួយដល់កម្ពុជាដើម្បីអភិវឌ្ឍ ប្រទេស។ ជំនួយជាច្រើនពាន់លាន
ដុល្លារត្រូវបានប្រទេសម្ចាស់ជំនួយផ្តល់ឲ្យកម្ពុជាចាប់តាំងពីឆ្នាំ
១៩៩៣មក។កាលពីឆ្នាំមុនកម្ពុជាបានទទួលប្រាក់
ជំនួយជាងមួយពាន់លានដុល្លារ៕

No comments:

Post a Comment