Thursday, June 3, 2010


ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុននឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មី


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ណាអូតូ កាន់ មានវ័យ ៦៣ ឆ្នាំ នឹងត្រូវ ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុនថ្មីជំនួសលោក យូគីអូ ហាតូយ៉ាម៉ា បន្ទាប់ពីលោកឈ្នះការបោះឆ្នោតធ្វើជាប្រធានគណបក្សប្រជាធិបតេយ្យជប៉ុននៅថ្ងៃសុក្រនេះ។

នៅក្នុងការបោះឆ្នោតលោក ណាអូតូ កាន់ ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រី របស់លោកនាយករដ្ឋមន្ត្រី យូគីអូ ហាតូយ៉ាម៉ា បានទទួលសំឡេងគាំទ្រ ២៩១ សំឡេងលើតំណាងរាស្ត្រសរុបរបស់គណបក្សចំនួន ៤២០នាក់ ខណៈដែល បេក្ខជនឈរឈ្មោះជាប្រធានបក្សម្នាក់ទៀត គឺតំណាងរាស្ត្រមកពីកោះ អូសាកា លោក ស៊ីនជី តារុតូកូ ដែលមានការស្គាល់តិចតួចបំផុតនោះ បានទទួលសំឡេងគាំទ្រតែចំនួន ១២៩ សំឡេងប៉ុណ្ណោះ។

នៅរសៀលថ្ងៃសុក្រនេះ គេរំពឹងថា សភាជប៉ុននឹងធ្វើការបោះឆ្នោតផ្តល់ សេចក្តីទុកចិត្តដល់លោកកាន់ ដើម្បីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី របស់ជប៉ុន ដែលជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងនៅអាស៊ីមួយនេះ ជំនួសលោក យូគីអូ ហាតូយ៉ាម៉ា។ លោកយូគីអូ ដែលបានលាលែងចេញពី តំណែងរបស់លោកនៅក្នុងសបា្តហ៍នេះបន្ទាប់ពីបរាជ័យក្នុងការដោះស្រាយ លើបញ្ហាមូលដ្ឋានទ័ពអាកាសរបស់អាមេរិកនៅលើកោះអូគីណាវ៉ា និងមាន រឿអាស្រូវនយោបាយ។

No comments:

Post a Comment