ព័ត៌មានទាន់ហេតុការណ៍
តំណាងរាស្ត្រគណបក្សសម រង្ស៊ីកំពុងចុះពិនិត្យបង្គោលព្រំដែនក្នុងខេត្តកំពង់ចាម
នៅថ្ងៃពុធនេះ តំណាងរាស្ត្រគណបក្សសម រង្ស៊ីបីរូបបានចុះទៅពិនិត្យដោយជោគជ័យមើលបង្គោលព្រំដែន
លេខ ១២៥ ក្នុងស្រុកពញាក្រែកហើយឥឡូវនេះក្រុមតំណាងរាស្ត្រកំពុងដើរកាត់ព្រៃឆ្ពោះ
ទៅកាន់បង្គោលព្រំដែនលេខ ១២៨ ក្នុងជាមួយគ្នា។ បើតាមការអះអាងរបស់ក្រុមតំណាងរាស្ត្រ ការចុះទៅត្រួតពិនិត្យបង្គោលព្រំដែននៅក្នុងខេត្តកំពង់ចាមនេះមិនមានឧបសគ្គអ្វីឡើយ ពោលគឺគ្មានការរារាំងពីប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចទេ។
គួរបញ្ជាក់ក្រុមតំណាងរាស្ត្រគណបក្សសម រង្ស៊ី បានព្យាយាមក្នុងការចុះត្រួតពិនិត្យ ការបោះតម្រុយបង្គោលព្រំដែននៅក្នុងខេត្តតាកែវកាលពីដើមខែមិថុនា ក៏ប៉ុន្តែត្រូវបាន
រារាំងដោយក្រុមប្រជាពលរដ្ឋ។
ប្រទេសកម្ពុជា និងវៀតណាមមានព្រំដែនរួមគ្នាចំនួន ១ ២៧០ គីឡូម៉ែត្រ ហើយ
ភាគីទាំងពីរកម្ពុជា និងវៀតណាមសន្យាថា នឹងបញ្ចប់ការបោះបង្គោលព្រំដែនឲ្យចប់សព្វ
គ្រប់នៅឆ្នាំ ២០១២។ មន្ត្រីគណៈកម្មាធិការព្រំដែនបានថ្លែងថា រហូតមកដល់ពេលនេះ បង្គោលព្រំដែនចំនួន ១៩០ ក្នុងចំណោមបង្គោលព្រំដែនចំនួន ៣៧៥ ត្រូវបានដាំរួចរាល់ហើយដោយគណៈកម្មាធិកានៃប្រទេសទាំងពីរ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment