Friday, June 4, 2010


ព័ត៌មានទាន់ហេតុការណ៍


ជប៉ុនមាននាយករដ្ឋមន្ត្រីថ្មីជំនួសលោកយូគីអូ​ ​ហាតូ​យ៉ាម៉ា


ជា​ផ្លូវ​ការ​ហើយ​ រដ្ឋ​​មន្ត្រី​​ក្រសួង​​ហិរញ្ញ​​វត្ថុ​​ លោក​​ ណា​អូតូ​​ កាន់​​ មាន​​វ័យ​​ ៦៣​​ ឆ្នាំ​ ត្រូវ​បាន​សភា​ជប៉ុន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឲ្យ​កាន់​តំណែង​ជា​នាយក​ រដ្ឋ​មន្ត្រី​ជប៉ុន​ថ្មី​ ​ជំនួស​​លោក​ ​យូគីអូ​ ​ហាតូ​យ៉ាម៉ា​​ កាល​ពីប៉ុន្មាន​នាទី​មុន​នេះ​។ ការ​បោះ​ឆ្នោត​សេចក្តី​ទុក​ចិត្ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ណា​អូតូ​ ទទួល​ ការ​គាំទ្រ​ឲ្យ​ពី​សមា​ជិក​ឲ្យ​ធ្វើ​ជា​ប្រធាន​គណ​បក្ស​ប្រជាធិ​បតេយ្យ​។

នៅ​ក្នុង​ការ​បោះ​ឆ្នោតជ្រើសតាំងជាប្រធានគណបក្សនៅព្រឹកថ្ងៃសុក្រ ​លោក​ ណា​អូតូ​ កាន់​ ដែល​មាន​តួនាទី​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​យូគីអូ​ ហាតូ​យ៉ាម៉ា ​បាន​ទទួល​សំឡេង​គាំទ្រ ២៩១ សំឡេង​លើ​តំណាង​រាស្ត្រ​សរុប​របស់​គណ​បក្ស​ចំនួន​ ៤២០​នាក់ ​ខណៈ​ដែល ​បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​ប្រធាន​បក្ស​ម្នាក់​ទៀត​ គឺ​តំណាង​រាស្ត្រ​មក​ពី​កោះ ​អូសាកា​ លោក​ ស៊ីន​ជី​ តា​រុតូកូ​ ដែល​មាន​ការ​ស្គាល់​តិចតួច​បំផុត​នោះ ​បាន​ទទួល​សំឡេង​គាំទ្រ​តែ​ចំនួន​ ១២៩​ សំឡេង​ប៉ុណ្ណោះ៕ AFP

No comments:

Post a Comment