ព័ត៌មានទាន់ហេតុការណ៍
កម្ពុជាបញ្ជូនកម្លាំងដោះមីន ៥២ នាក់ទៅស៊ូដង់បន្ថែមទៀត
កងកម្លាំងដោះមីនកម្ពុជាចំនួន ៥២ នាក់បានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសស៊ូដង់នៅព្រឹកថ្ងៃអាទិត្យនេះ ខណៈក្រុម ដោះមីនកម្ពុជាទី៤ នឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី ២២ ខែមិថុនាខាងមុខនេះ។ ពិធី ជូនដំណើរកងកម្លាំងដោះមីនកម្ពុជាទៅ
ស៊ូដង់ត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរ ភូមិន្ទ និងតំណាងមន្ត្រីអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ ពិធីសាសនាមួយត្រូវបានធ្វើឡើងដើម្បីប្រសិទ្ធីពរជ័យដល់ក្រុម
អ្នកដោះមីនកម្ពុជាដែលចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិក្នុងប្រទេសស៊ូដង់។
លោក សែម សុវណ្ណនី អគ្គនាយកវិទ្យាស្ថានកងកម្លាំងថែរក្សាសន្តិភាព និងដោះមីន និងគ្រឿងផ្ទុះបន្សល់ទុកពីសម័យសង្គ្រាម ថ្លែងថា ក្រៅពីបញ្ជូនកម្លាំងទៅស៊ូដង់ ប្រទេសកម្ពុជា ក៏គ្រោងនឹងបញ្ជូនកងកម្លាំងដោះមីន ជាង ២០០ នាក់ ទៅចូលរួមជាមួយកងកម្លាំងបណ្តោះអាសន្ន របស់ អ.ស.ប. នៅប្រទេសលីបង់ផងដែរ។ លោកថ្លែងឲ្យដឹងថា ពួកគេនឹងចេញដំណើរទៅបំពេញបេសកកម្មរយៈពេល ១ ឆ្នាំ នៅប្រទេសលីបង់ ក្នុងខែកក្កដាខាងមុខនេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment