ព័ត៌មានទាន់ហេតុការណ៍
តុលាការកំពូលសម្រេចឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឈ្នះក្តីលោកស្រីមូរ សុខហួរ
បន្ទាប់ពីមានបើកសវនាការអស់រយៈពេលជាងពីរម៉ោងរួចមកតុលាការកំពូលបានសម្រេចឲ្យតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយឲ្យលោកស្រីមូរ សុខហួរចាញ់ក្តីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកស្រីមូរ សុខហួរបានថ្លែងថា
លោកស្រីនឹងមិនបង់ប្រាក់តាមការពិន័យនោះទេគឺលោកស្រីសុខចិត្តប្រឈមមុខផ្លូវច្បាប់ពោលគឺការជាប់ពន្ធនាគារ។ ចំណែកឯលោក គី តិច មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា ប្រសិនបើលោកស្រីមូរ សុខហួរ មិនព្រមអនុវត្តតាមការសម្រេចរបស់តុលាការទេ នោះលោកនឹងស្នើសុំឲ្យមានការចាត់វិធានការតាមផ្លូវច្បាប់។ លោកស្រីមូរ សុខហួរ បានថ្លែងថានេះ គឺជាសាលក្រមអយុត្តិធម៌ ព្រោះវាជាការសម្រេចឡើដោយរឿងនយោបាយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment