Wednesday, June 23, 2010

សេចក្តីជូនដំណឹង

វេលាម៉ោង​១៥និង០០នាទី​រសៀលថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១០​ នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​​​នឹងមាន​បើកសម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្រ្តី ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ដើម្បីពិភាក្សា​លើរបៀបវារៈដូចខាងក្រោម៖

១-​សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីរបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន ។

២-សេចក្តី​ព្រាង​អនុក្រឹត្យ ស្តីពីការបង្កើតបេឡាជាតិអតីតយុទ្ធជន។

៣-សេចក្តី​ព្រាង​អនុក្រឹត្យ​ ស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង។

៤-ឯកសារគោលនយោបាយ ស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ។

៥-​បញ្ហាផ្សេងៗ​

បញ្ជាក់ ៖ របៀបវារៈខាងលើ​អាចនឹង​មាន​ការ​ផ្លាស់​ប្តូរតាមស្ថាន​ភាព​ជាក់​ស្តែង​ក្នុង​ករណីដែលមានការ​ចាំបាច់។​

No comments:

Post a Comment