កម្ពុជាចាប់ភេរវករថៃបើកគ្រាប់បែកពីរនាក់ គ្រោងប្រគល់ឲ្យស្ថានទូតថៃនៅថ្ងៃចន្ទ
ក្រសួងការបរទេសកម្ពុជាបានប្រកាសឲ្យដឹងនៅយប់ថ្ងៃសៅរ៍ថា អាជ្ញាធរកម្ពុជានៅក្នុងខេត្តសៀមរាប បានចាប់ជនជាតិថៃពីរនាក់កាលពីម៉ោង ៥ ល្ងាចថ្ងៃសៅរ៍នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ជនជាតិថៃ ទាំងពីរនាក់នោះមានឈ្មោះប៊ូនភ្លូត កុបឆៃ កើតថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ១៩៦៧ និងម្នាក់ទៀត ភេទស្រី ឈ្មោះ ប្លូនសុំ វ៉ារីសារីយ៉ា កើតថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ១៩៦៧ ដែលបានប្រព្រឹត្តអំពើភេរវកម្ម ដោយគប់គ្រាប់បែក នៅទី
ក្រុងបាងកក កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១០។
ក្រសួងការបរទេសបានបន្តថា ទោះបីជាមិនមានការស្នើសុំពីរដ្ឋាភិបាលថៃក៏ដោយ ក៏រាជរដ្ឋាភិបាល កម្ពុជា បានសម្រេចចាប់ និងបញ្ជូនភេរវជនទាំងពីរនាក់នេះទៅប្រទេសថៃវិញ ដែលបញ្ជាក់ឲ្យឃើញថា រាជរដ្ឋា ផិបាលកម្ពុជា ជានិច្ចកាលអនុវត្តនយោបាយប្រឆាំងភេរវកម្ម ទោះជាបានប្រព្រឹត្តទីនៅទីណាក៏ដោយ ហើយ
តែងតែធ្វើកិច្ចសហប្រតិបត្តិការជានិច្ចកាលជាមួយប្រទេសនានាលើពិភពលោក ប្រឆាំងនឹងអំពើភេរវកម្ម ដែលជាអំពើឧក្រិដ្ឋកម្ម ពុំអាចលើកលែងទោសបាន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងប្រគល់ជនប្រព្រឹត្តភេរវកម្មទាំងពីរនាក់
នេះទៅស្ថានទូតថៃនៅភ្នំពេញ នៅថ្ងៃចន្ទ ទី ៥ ខែកក្កដា ឆ្នាំ ២០១០ វេលាម៉ោង ១០ ព្រឹក៕
Breaking News
Cambodian foreign Minisry informs that 2 Thai, suspect of Grenade attack in Bangkok, were arrested by Siem Reap authorities at 5pm today. Even no request from Thai governement, Minstry will deliver them to Thai officials on monday, 5 July at Thai Embassy. It represent the volonteer of Cambodian government to combat against terrorism every where and coporate with all countries
No comments:
Post a Comment