កម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃ
ដោយ ជាង សុខា (ភ្នំពេញ ប៉ុស្តិ៍)
កម្ពុជាបានច្រានចោលការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដែលលើកឡើងកាលពីថ្ងៃពុធថា សាច់ញាតិរបស់អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងភៀសខ្លួននោះ បានចូលមកក្នុងទឹកដីប្រទេសកម្ពុជា។
¬លោក ខៀវ កាញារីទ្ធ អ្នក
កាលពីថ្ងៃពុធ កាសែត The Nation ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ បានស្រង់សម្តីរបស់មន្រ្តីម្នាក់មកពីនាយកដ្ឋានស៊ើបអង្កេតពិសេស ដែលថ្លែងថា សាច់ញាតិចំនួន ៨ នាក់របស់លោក ថាក់ស៊ីន បានចូលមកក្នុងប្រទេសកម្ពុជា ដោយឆ្លងកាត់ច្រករបៀង ហើយបាននាំយកប្រាក់ជាច្រើនមកជាមួយខ្លួនផងដែរ។
លោក ទិត សុធា អ្នកនាំពាក្យរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា រូបលោកមិនបានដឹងថាតើពួកគេនៅក្នុងប្រទេសកម្ពុជាឬអត់នោះទេ។ ប៉ុន្តែ លោកបានបញ្ជាក់ថា ប្រសិនបើពួកគេមានទិដ្ឋាការស្របច្បាប់ ពួកគេមានសិទិ្ធចូលមកប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកបានព្រមានថា ព្រះរាជាណាចក្រកម្ពុជានឹងមិនអនុញ្ញាតឲ្យជនបរទេសណាម្នាក់ដែលនាំយកមធ្យោបាយណាមួយ និងប្រើប្រទេសកម្ពុជាជាកន្លែងដើម្បីបង្កើតចលនាសម្រាប់វាយប្រហារលើប្រទេសដទៃទៀត។
លោក ទិត សុធា បានឲ្យដឹងថា ៖ «យើងមានអាជ្ញាធរនៅតាមបណ្តោយព្រំដែន ប្រសិនបើពួកគេចូលមក នឹងមានការត្រួតពិនិត្យពួកគេ»។
លោក ថាក់ ស៊ីន ដែលត្រូវបានបណ្តេញចេញពីតំណែងនាយករដ្ឋមន្រ្តីក្នុងឆ្នាំ ២០០៦ និងបានកាត់ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពីបទអំពើពុករលួយនោះ ត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងខែតុលា ឆ្នាំមុន ហើយបានធ្វើទស្សនៈកិច្ចជាច្រើនដងមកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន។ ចំណងការទូតរវាងប្រទេសទាំងពីរបានធ្លាក់ចុះ ចាប់តាំងពីប្រទេសកម្ពុជាបានបដិសេធមិនព្រមធ្វើ់បត្យាប័នលើលោក ថាក់ស៊ីន ហើយឯកអគ្គរាជទូតនៃប្រទេសទាំងពីរត្រូវបានដកទៅកាន់ប្រទេសដើមរៀងៗខ្លូនវិញ៕
No comments:
Post a Comment