Friday, July 23, 2010



Statements from Council Minister relating to Thailand

Thursday, July 22, 2010



ដំណើរឆ្ពោះទៅការប្រកាសសាលក្រមលើករណីអតីតប្រធានមន្ទីរស-២១ គុកសម្ងាត់ខ្មែរក្រហម

ដោយ នេត្រ ភក្ត្រា


អតីតប្រធានគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅឌុច គឺជាអតីតអ្នកដឹកនាំខ្មែរក្រហមទី១ ដែលត្រូវបានជំនុំជម្រះក្តីក្នុងរយៈពេលជាង ៣០ ឆ្នាំក្រោយពីរបបខ្មែរក្រហមត្រូវបានដួលរលំ។ មានអាយុ ៦៨ ឆ្នាំ ឌុច ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាជំនុំជម្រះក្តីលើបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ និងការធ្វើទារុណកម្ម អំពើមនុស្សឃាតក្រោមច្បាប់របស់កម្ពុជា។ រយៈ ពេលជាង៦ ខែនៃដំណើរការសវនាការលើអង្គសេចក្តីចំនួន៧៣លើក ឌុចបានចាប់ផ្តើមឡើងដោយការទទួលស្គាល់នូវការទទួលខុសត្រូវចំពោះ ឧក្រិដ្ឋកម្មរបស់ខ្លួន និងបានសម្តែងនូវវិប្បដិសារីចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ មករា ឆ្នាំ ១៩៧៩។ លោកបានសន្យាផ្តល់កិច្ចសហការជាមួយសាលាក្តីដើម្បីស្វែរងរកការពិត ក៏ប៉ុន្តែនៅទីចុងបញ្ចប់នៃសវនាការ ឌុច និងសហមេធាវីជាតិរបស់ខ្លួនបានធ្វើការស្នើសុំប្រកបដោយភាពភ្ញាក់ផ្អើលមួយ គឺសុំដោះលែងឌុច ដែលបានទទួលការទទួលខុសត្រូវលើការស្លាប់មនុស្សជាង ១២ ០០០ នាក់នៅមន្ទីរស-២១ ពេលខ្លួនគ្រប់គ្រង «ឲ្យមានសេរីភាព រួចផុតពីការចោទប្រកាន់ទាំងឡាយ»។

ប៉ុន្តែសហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហម បានស្វែងរកភស្តុតាងជាច្រើនបញ្ជាក់ពីឧក្រិដ្ឋកម្មរបស់ឌុច នៅមន្ទីរស-២១ ដែលគេ
សង្ស័យថាបានសម្លាប់មនុស្សជាង ១៥ ០០០នាក់ និងបក្សកុម្មុយនិស្តកម្ពុជាដឹកនាំដោយប៉ុល ពត។ ភស្តុតាងឧក្រិដ្ឋកម្មដែលត្រូវបាន
បញ្ជាក់ និងបង្ហាញបន្ថែម ដោយក្រុមជនរងគ្រោះដែលខ្លះជាដើម បណ្តឹងរដ្ឋប្បវេណី និងជាសាក្សី។ ឆ្លងកាត់ការសួរចម្លើយលើជនជាប់ចោទ ជនរងគ្រោះ និងមានការការពារក្តីពីសំណាក់សហមេធាវីរបស់ចុង ចោទ សហព្រះរាជអាជ្ញា នៅក្នុងសេចក្តីសន្និដ្ឋានបញ្ចប់សំណុំរឿរបស់ខ្លួន បានស្នើឲ្យចៅក្រមអង្គជំនុំជម្រះសាលាដំបូង សម្រេចផ្តន្ទាទោសឌុចដាក់ពន្ធនាគារ ៤០ ឆ្នាំ បន្ទាប់ពីបានលើកឡើងពីគុណសម្បត្តិមួយចំនួន
របស់ឌុចក្នុងកិច្ចសហការជាមួយសាលាក្តី និងការឃុំខ្លួនខុសនីតិវិធី ច្បាប់ នៅមុនពេលដែលឌុចត្រូវបានបញ្ជូនមកតុលាការចម្រុះកម្ពុជា-អ.ស.ប. ដើម្បីជំនុំជម្រះក្តី។ សម្រាប់ភាគីដើមបណ្តឹងរដ្ឋប្បវេណីខ្លះក្នុងចំ ណោមដើមបណ្តឹងរដ្ឋប្បវេណីទាំង ៩០ ក្នុងសំណុំរឿង ០០១ ប្រឆាំង
នឹងឌុច បានស្នើឲ្យដាក់ទោសឌុចក្នុងពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែទោះ បីយ៉ាងណា ការសម្រេចសេចក្តីចុងក្រោយ គឺស្ថិតនៅលើដៃរបស់
ចៅក្រមទាំង ៥ រូបរបស់អង្គជំនុំជម្រះសាលាដំបូង។ សាលក្រមនឹងត្រូវតុលា ការប្រកាសជាផ្លូវការនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១០ ខាងមុខ
នេះ។ នេះគឺជាការសង្ខេបនូវដំណើរការជំនុំជម្រះក្តីឌុចនាពេល កន្លងមកៈ


«អំពីឧក្រិដ្ឋកម្មនៅមន្ទីរស-២១ ខ្ញុំសូមទទួលស្គាល់នូវការទទួលខុសត្រូវរបស់ខ្ញុំតាមផ្លូវច្បាប់ ចំពោះឧក្រិដ្ឋកម្មទាំងអស់ដែលកើត
ឡើងនៅស-២១ សំខាន់គឺសកម្មភាពធ្វើទារុណកម្ម និងសម្លាប់ដល់អាយុជីវិតតាមអ្វីដែលខ្ញុំធ្លាប់ធ្វើរួចមកហើយនៅវេលាដែលលោកសហចៅក្រមស៊ើបអង្កេតនាំខ្ញុំទៅសម្តែងសកម្មភាពរម្លឹកព្រឹត្ត ការណ៍ឡើងវិញនៅជើងឯក និងនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង»។ នេះគឺជា ការថ្លែងរបស់កាំង ហ្គេកអ៊ាវ ហៅឌុច នៅក្នុងសាលសវនាការកាលពីខែមីនា ឆ្នាំ ២០០៩។ គឺជាសម្តីដែលចេញពីមាត់របស់អតីតប្រធានគុក
សម្ងាត់របស់របបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាលើកទី១ ដែលពលរដ្ឋខ្មែរជាពិសេសជនរងគ្រោះក្នុងរបបខ្មែរក្រហម បានស្តាប់ឮ ខណៈ
ដែលមេដឹកនាំខ្មែរក្រហមដទៃទៀត មិនបានទទួលស្គាល់ការពិត និងឧក្រិដ្ឋកម្មដែលបានសម្លាប់មនុស្សជិត ២ លាននាក់ក្នុងរបបដែលខ្លួន
គ្រប់គ្រងឡើយ។

នៅចំពោះមុខទោសកំហុសកាលពីអតីតកាល ឌុចបានលើកឡើងថា៖«ខ្ញុំសូមធ្វើការអនុញ្ញាតសុំទោសចំពោះជនរងគ្រោះដែលនៅ
រស់រានមានជីវិត និងសុំទោសចំពោះក្រុមគ្រួសារជនរងគ្រោះទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតយ៉ាង អណោចអធមនៅមន្ទីរស-២១។ នៅ
ពេលនេះ ខ្ញុំសុំទោស ហើយសូមអស់លោកយកបំណងនេះទៅពិចារណា ខ្ញុំមិនសុំទាមទារឲ្យអស់លោកអត់ទោសនៅពេលឥឡូវនេះចំពោះ
ឧក្រិដ្ឋកម្មរបស់ខ្ញុំទៅលើជីវិតមនុស្សជាពិសេសទៅលើជីវិតស្រ្តី និងកុមារ ជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមិនអាចអត់ឱនឲ្យបានទេ។ សំណូមពរបច្ចុប្បន្ន
នេះរបស់ខ្ញុំគឺអស់លោកទុកទ្វារនៃការ សុំទោសនេះឲ្យនៅចំហផង»។

អតីតប្រធានគុកទួលស្លែងបានបន្តទៀតថា៖« វិប្បដិសារីដ៏សែនចុកចាប់របស់ខ្ញុំ រម្លឹកអតីតកាលពេលណាខ្ញុំសែនខ្លោចផ្សារពេល
នោះ ខ្ញុំតក់ស្លុតណាស់កាលណាខ្ញុំនឹកដល់សកម្ម ភាពកន្លងមក ដែលខ្ញុំបានទទួលអនុវត្ត និងបានបញ្ជាឲ្យអនុវត្តដែលជាសកម្មភាពប៉ះពាល់
ដល់ អាយុជីវិតជនស្លូតត្រង់យ៉ាងច្រើនក្នុងនោះរួមមានទាំងស្រ្តី និងកុមារផង។ ទោះបីខ្ញុំធ្វើដោយគោរពតាមបញ្ជារបស់អង្គការក៏ដោយ ក៏ខ្ញុំ
ពិតជាទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនេះ។ ខ្ញុំបានជម្រាបសហចៅក្រមស៊ើបអង្កេតហើយថា ខ្ញុំជាចំណាប់ថ្នូរ និងជាតួសម្តែងនៃរបប
ឧក្រិដ្ឋកម្មនេះ»។ លោកបានបន្តទៀតថា ៖ «ខ្ញុំជឿថាមនុស្សម្នាជាទូទៅ នៅពេលនេះចាត់ទុកខ្ញុំថាកម្សាក ថាអមនុស្សធម៌ ខ្ញុំទទួលពាក្យនេះ
ដោយស្មោះ និងដោយគោរព»។

ជាមួយគ្នានេះដែរ ឌុចបានសារភាពប្រាប់ចៅក្រមសាលាដំបូងថា៖«នៅសម័យ ស-២១ នោះ ខ្ញុំចាត់ទុកជីវិតខ្ញុំ និងជីវិតគ្រួសារខ្ញុំ
សំខាន់លើសជីវិតអ្នកជាប់ឃុំឃាំងនៅ ស-២១នោះ មិនប្រកែកប្រណាំងនឹងបទបញ្ជាថ្នាក់លើ។ ទោះបីជាដឹងថា បទបញ្ជានោះឧក្រិដ្ឋក៏ដោយ ក៏ខ្ញុំមិនហ៊ាននឹកនាដល់ដែរនៅជំនាន់នោះ។ នេះគឺជាបញ្ហាស្លាប់រស់របស់ខ្ញុំនិងគ្រួសាររបស់ខ្ញុំ។ ក្នុងឋានៈខ្ញុំជាប្រធានស-២១ ខ្ញុំអត់ហ៊ានគិតគូរ
រកលទ្ធភាពអីក្រៅពីអនុវត្តបទបញ្ជារបស់ថ្នាក់លើទេ ទោះបីខ្ញុំដឹងថាការអនុវត្តនោះនាំទៅរកការបាត់បង់អាយុជីវិតមនុស្ស រាប់ពាន់នាក់ក៏
ដោយ»។ លោកបានគូសបញ្ជាក់ថា៖ «បច្ចុប្បន្ននេះខ្ញុំមានវិប្បដិសារី សោកស្តាយយ៉ាងជ្រៀលជ្រៅ ព្រមទាំងខ្មាសអៀន មានសភាពរអៀសក្នុង
ឋានៈជាអ្នកមានខ្លួន មានទោស ដឹងថាខ្លួនមានទោសចំពោះជាតិ ប្រជាជនកម្ពុជាទាំងមូលចំពោះក្រុមគ្រួសារជនរងគ្រោះទាំងអស់ដែលបាន
បាត់បង់ជីវិតនៅ ស-២១ ព្រមទាំងក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់ដែលមានសមាជិកមួយចំនួនបានបាត់បង់ជីវិតទៅហើយនោះ»។
នៅក្នុងដំណើរការសវនាការរបស់ខ្លួន ឌុចបានព្យាយាមពន្យល់ និងរម្លឹកឡើងវិញនូវទង្វើរបស់ខ្លួនដែលធ្លាប់បានប្រព្រឹត្តកាលពីជាង ៣០ ឆ្នាំមុន ដោយមានការចោទសួរពីសំណាក់ចៅក្រម។ ឌុចបានបញ្ជាក់ថាខ្លួនមិនពេញចិត្តក្នុងការធ្វើការងារនៅមន្ទីរ ស-២១ ខណៈដែល
ដំបូងឡើយគាត់ ចង់ទៅបម្រើការងារនៅក្រសួងឧស្សាហកម្ម។ តួនាទីដំបូងឡើយជាអនុប្រធានមន្ទីរស-២១ ត្រូវបានឌុចអះអាងថា ត្រូវបាន
គេចាប់ឲ្យធ្វើ ហើយអ្នកដែលជាអ្នកចាប់នោះគឺ សុន សេន អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កម្ពុជាប្រជាធិបតេយ្យ ។ លោកត្រូវបាន ប៉ុល ពត សម្លាប់នៅក្នុងឆ្នាំ ១៩៩៧ ដោយចោទថាក្បត់ និងជាគិញសម្ងាត់របស់រដ្ឋាភិបាលកម្ពុជា។ ពេលឡើងធ្វើជាប្រធានមន្ទីរស-២១ ឌុចក៏បានអះអាងថាត្រូវបានគេចាប់បង្ខំថែមទៀត។

មុននឹងឈានសវនាការលើឧក្រិដ្ឋកម្មដែលកើតឡើងនៅមន្ទីរស-២១ តុលាការបានលើកយកនូវរឿរ៉ាវមួយចំនួនដែលជាដើមចមមុន នឹងកកើតមន្ទីរស-២១ ក្នុងនោះមានរឿងរ៉ាវទាក់ទងនឹងមន្ទីរឃុំឃាំង ម-១៣ ស្ថិតនៅក្នុងឃុំអមលាំង ខេត្តកំពង់ស្ពឺ។ នៅទីនោះ ឌុចបានទទួល ស្គាល់ថា គាត់គឺជាអ្នកគ្រប់គ្រងគុកនេះ។ រូបភាពនៃការធ្វើទារុណកម្មលើស្រី្តដូចជាយកភ្លើងទៅដុតសុដន់ ឬយកឈើទៅរុកចូលយោនីរបស់ស្រ្តី និងឃើញឌុចបាញ់សម្លាប់អ្នកទោស និងធ្វើទារុណកម្មលើអ្នកទោសជាដើម ត្រូវបានរៀបរាប់បង្ហាញដោយសាក្សីរស់ និងជាលាយលក្ខណ៍
អក្សរមួយចំនួន។ ប៉ុន្តែភស្តុតាងខ្លះដែលឌុចគិតថាពិត មិនអាចប្រកែកបាន ឌុចបានធ្វើការទទួលស្គាល់ ចំណែកភស្តុតាងណាដែលមានភាព
មិនច្បាស់លាស់ សាក្សី ចាំមិនច្បាស់ ឌុចក៏បានធ្វើការច្រានចោលផងដែរ។

ឌុចបានថ្លែងទទួលស្គាល់ថា ខ្លួនគឺជាប្រធានមន្ទីរស-២១។ ចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ឌុចបានកាន់តួនាទីនេះនៅការិយា
ល័យស-២១ ដែលជាទីស្នាក់ការនៃសាខាពិសេសរបស់នគរបាលពិសេស (សន្តិបាល)នៃបក្សកុម្មុយនិស្តកម្ពុជា។ ស-២១ ឬគុកទួលស្លែងគឺជា មន្ទីរសន្តិសុខតែមួយគត់ក្នុងចំណោមមន្ទីរសន្តិសុខនានា ដោយសារតែមានទំនាក់ទំនងផ្ទាល់ជាមួយនឹងគណៈកម្មាធិការមជ្ឈិមបក្ស និងមានតួនាទីនៅក្នុងការឃុំខ្លួន និងការសម្លាប់កម្មាភិបាលរបស់បក្សកុម្មុយនិស្តកម្ពុជា។ មានអ្នកទោសជាង ១៥ ០០០នាក់ ត្រូវបានសម្លាប់ ឬស្លាប់ ដោយការធ្វើទារុណកម្ម និងស្ថានភាពឃុំឃាំងដ៏អាក្រក់នៅមន្ទីរស-២១។ នៅថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ គេឃើញមានអ្នកទោសចំនួន ៨ នាក់ និងក្មេងៗប៉ុន្មាននាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតក្នុងនោះអ្នករស់រានមានជីវិតសព្វថ្ងៃគឺលោកវ៉ាន់ ណាត លោកជុំ មី លោក ប៊ូ ម៉េង ហើយកុមារាម្នាក់ទៀតដែលបច្ចុប្បន្នមានអាយុ ៤០ទៅហើយនោះ គឺលោកនង ចន្ទផល។

អតីតប្រធានគុកទួលស្លែង ឌុច ដែលឆ្អិនឆ្អៅដោយលទ្ធិកុម្មុយនិស្ត និងបានមើលសៀវភៅស្តីពីការធ្វើទារុណកម្មផ្សេងៗរបស់ទីភ្នាក់
ងារសម្ងាត់មួយចំនួន ហើយក្រោយមកបានយកមកអនុវត្តជាមួយអ្នកទោសនៅស-២១ បានលើកឡើងថា៖«ពីថ្ងៃ១៧ មេសា ១៩៧៥ ដល់ថ្ងៃ
ទី៦ មករា ឆ្នាំ១៩៧៩ បក្សកុម្មុយនិស្តកម្ពុជា គឺជាអ្នកទទួលខុសត្រូវផ្តាច់មុខលើឧក្រិដ្ឋកម្មនៅកម្ពុជា។ ភស្តុតាងសំខាន់ពីរ គឺលក្ខន្តិកៈបក្សឆ្នាំ
១៩៧៦ ទំព័រទី ១នៃលក្ខន្តិកៈនេះសរសេរជាអាទិថា ក្រោយពីដឹកនាំសម្រេចបដិវត្តន៌ប្រជាជាតិ ប្រជាធិបតេយ្យបានទាំងស្រុង និងជាស្ថាពរ នៅថ្ងៃទី ១៧ មេសាឆ្នាំ ១៩៧៥ មក បក្សកុម្មុយនិស្តកម្ពុជាដឹកនាំបដិវត្តន៍សង្គមនិយម និងកសាងសង្គមនិយមតទៅទៀត ដោយផ្តាច់មុខដាច់
ខាត និងគ្រប់ផ្នែក»។

ប្រធានគុកទួលសម័យខ្មែរក្រហមដែលជាមនុស្សស្និទ្ធរបស់សុន សេន ក្រោមការគ្រប់គ្រងរបស់បងធំទី២នៃរបបខ្មែរក្រហម នួន ជា បានលើកឡើងប្រាប់តុលាការថា៖ «ក្រោយថ្ងៃទី ១៧ មេសា ១៩៧៥ ប៉ុល ពត កើតចិត្តភ្លឺតភ្លើនខ្លាំងណាស់បានលើកមាគ៌ាដែលប៉ះពាល់ដល់
អាយុជីវិតមនុស្ស។ នេះដោយសារតែប៉ុល ពត គាត់មានសព្វមានគ្រប់ សំខាន់គឺគាត់មានបក្សជនរាប់ម៉ឺននាក់នៅក្នុងកណ្តាប់ដៃគាត់។ ឧក្រិដ្ឋកម្មនៅក្នុងសម័យនោះ គឺមានទំហំធំធេងណាស់។ ដោយឡែកការបាត់បង់អាយុជីវិត ប្រជាជនជាងមួយលាននាក់ដោយខ្ញុំជាបក្សជន
មួយរូបរបស់បក្សកុម្មុយនិស្តកម្ពុជា ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាមានតួនាទីទទួលខុសត្រូវនៅក្នុងផ្លូវចិត្តនៃឧក្រិដ្ឋកម្មដែលបក្សកុម្មុយនិស្តកម្ពុជា
បានប្រពឹ្រត្តឡើងក្នុងជំនាន់នោះ។ ខ្ញុំសូមសម្តែងនូវវិប្បដិសារី សោកស្តាយយ៉ាងឈឺចាប់បំផុតចំពោះឧក្រិដ្ឋគ្រប់យ៉ាងដែលបក្សកុម្មុយនិស្ត
កម្ពុជាបានប្រព្រឹត្តឡើងពីថ្ងៃទី ១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ឆ្នាំ១៩៧៩»។

នៅក្នុងសវនាការដដែល ឌុច ក៏បានលើកឡើងពីមនុស្សបួនក្រុមដែលមានសិទ្ធិអំណាចនៅក្នុងការបញ្ជាឲ្យចាប់ និងសម្លាប់មនុស្ស
ដែលពួកគេចាត់ទុកថាជា សត្រូវរបស់អង្គការបដិវត្តន៍។ មនុស្សទាំងបួនក្រុមនោះជាមន្ត្រីដឹកនាំកំពូលៗរបស់បក្សកុម្មុយនិស្តកម្ពុជាដែលអាចជា សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាភូមិភាគជាដើម។ ឌុចបានលើកឡើងជាច្រើនលើកអំពីការទទួលខុសត្រូវរបស់ខ្លួន និងទទួល អនុវត្តបញ្ជាពីថ្នាក់លើ។ មេដឹកនាំខ្មែរក្រហមពីរនាក់ ដែលឌុចបានធ្វើការផ្ទាល់ជាមួយ គឺសុន សេន និងពូនួន (នួន ជា)។ នួន ជា ដែលកាល នោះគឺជាមនុស្សទី២ នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា បានគ្រប់គ្រងលើការងារនេះពីលើសុន សេន ពិនិត្យ និងទទួលយកចម្លើយសារភាពដែល បុគ្គលិកមន្ទីរស-២១ យកបានពីកម្មាភិបាល និងអ្នកទោសនានាដែលត្រូវបានបញ្ជូនពីតំបន់នានាក្នុងប្រទេសកម្ពុជា ហើយដែលត្រូវគេចោទថា ជាជនក្បត់អង្គការ។ ឌុចក៏បានឆ្លៀតលើកឡើងពីគំនិតស្រមៃរបស់នួន ជាថា «អាណាធ្វើស្តេច ក៏អញនៅតែធ្វើឧបរាជ» មានន័យថា នួន ជា នៅតែជាមនុស្សសំខាន់ទី ២ រហូត ទោះបីជានរណា ឡើងធ្វើធំក៏ដោយ។

ដំណាក់កាលសវនាការលើអង្គសេចក្តីនៅមន្ទីរស-២១ បានចាប់ផ្តើមឡើងនៅក្រោយចូលឆ្នាំខ្មែរ ២០០៩ ឌុចបានធ្វើការរៀបរាប់
យ៉ាងលម្អិតអំពីរចនាសម្ព័ន្ធរបស់មន្ទីរស-២១ ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ៣ រួមនឹងទីតាំងផ្សេងៗទៀតដែលជាចំណុះ ឲ្យគុកសម្ងាត់ខ្មែរក្រហមនេះ។ មន្ទីរស-២១ មានសាខារបស់នៅមន្ទីរឃុំឃាំងព្រៃស គុកតាខ្មៅដែលជាកន្លែងឃុំឃាំងអ្នកមានទោសស្រាលៗ និងតំបន់ជើងឯក ដែលជាកន្លែងពិឃាតអ្នកទោស បន្ទាប់ពីសួរចម្លើយរួចហើយ និងអ្នកទោសដែលបានស្លាប់នៅក្នុងមន្ទីរឃុំឃាំង។ បច្ចុប្បន្ន នៅទីនោះ លលាដ៏ក្បាលជាច្រើនពាន់ដែលត្រូវបានគេកាយចេញនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ត្រូវបានដាក់បង្ហាញនូវក្នុងស្តូបដ៏ធំមួយ បញ្ជាក់ ពីឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រព្រឹត្តិឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ទម្រង់នៃការធ្វើទារុណកម្មជាច្រើនប្រភេទដែលបានប្រព្រឹត្តនៅក្នុងគុកទួលស្លែងត្រូវបានរៀបរាប់ឡើងរួមមានការវាយអ្នកទោសជាមួយ នឹងរំពាត់ ការឆក់ខ្សែភ្លើង យកថង់មកគ្របលើក្បាលធ្វើឲ្យអ្នកទោសហប់ខ្យល់ យកអ្នកទោសទៅច្រមុជក្នុងទឹកអាង ការដកក្រចកដៃក្រចកជើង បង្អត់អាហារ រួមនឹងទង្វើព្រៃផ្សៃអមនុស្សធម៌ជាច្រើនទៀត។ ការធ្វើទារុណកម្មបែបអមនុស្សធម៌ទាំងឡាយគឺដើម្បីតែម្យ៉ាងគត់ គឺទទួលបាននូវ ចម្លើយសារភាពរបស់អ្នកទោសជាប្រជាជនធម្មតា ឬជាកម្មាភិបាលខ្មែរក្រហមដែលសង្ស័យថាជាជនក្បត់អង្គការ។ ចម្លើយចេញពីការសារភាព
របស់អ្នកទោសត្រូវបានសរសេរនៅលើក្រដាសជាច្រើនម៉ឺនសែនទំព័រ រួមនឹងការថតរូប បង់លេខដើម្បីធ្វើជាភស្តុតាងថែមទៀត។

រាល់ចម្លើយ សារភាពដែលទាក់ទងនឹងអាយុជីវិតរបស់បដិវត្តន៍ត្រូវបានបញ្ជូនទៅថ្នាក់លើ គឺគណៈមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា។ នៅលើចម្លើយសារភាពខ្លះ មានចំណារពីឌុច ឬចំណារវិលត្រឡប់មកវិញពីអ្នកត្រួតពិនិត្យមើលពីលើ ស-២១។ ឌុចបានថ្លែងប្រាប់ចៅក្រមថា លោកបានធ្វើចំណារលើចម្លើយអ្នកទោសមុននឹងត្រូវបញ្ជូនទៅថ្នាក់លើ គឺសុន សេន ដែលជាអ្នកសម្រេចថា ពួកគេត្រូវសម្លាប់ ឬអត់។ ចំណែក មេដឹកនាំផ្សេងទៀតដែលបានទទួលរបាយការណ៍ដែរនោះគឺអៀង សារី នួន ជា និងប៉ុល ពត។ ឌុចបានប្រាប់សវនាការថាខ្លួនគាត់ផ្ទាល់គ្រាន់
តែជាអ្នកអនុវត្តបទបញ្ជា ដែលចេញដោយសុន សេន ហើយបងធំទី២ នួន ជា គឺជាអ្នកត្រួតពិនិត្យមើលការអនុវត្តបទបញ្ជាដែលគេដាក់
ឲ្យ។ អតីតប្រធានគុកទួលស្លែងបានថ្លែងថា លោកមិនសូវជាជឿលើចម្លើយសារភាពដែលទទួលបានប៉ុន្មានទេ ប៉ុន្តែលោកបានថ្លែងថា៖«ខ្ញុំនឹង កំបុតក្បាល ប្រសិនបើខ្ញុំមិនធ្វើតាមបញ្ជា»។ ពេលខ្លះ ឌុចត្រូវកែប្រែចម្លើយសារភាពដើម្បីបំពេញចិត្តចៅហ្វាយនាយរបស់ខ្លួន។

អ្នកជំនាញប្រវត្តិសាស្ត្របាន ថ្លែងថា អ្វីដែលបក្សកុម្មុយនិស្តធ្វើឡើង ក្នុងការចាប់ខ្លួន និងធ្វើទារុណកម្មយកចម្លើយសារភាពគឺដើម្បី
ធ្វើបន្សុទ្ធកម្មលើកម្មាភិបាលបក្សកុម្មុយនិស្តកម្ពុជា និងកម្ចាត់សត្រូវ របស់បក្ស ដើម្បីធ្វើយ៉ាងណាអាចដឹកនាំ និងគ្រប់គ្រងប្រទេសបានយូរអង្វែង។ ឌុច ត្រូវបានមេធាវីការពារក្តីដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ពិពណ៌នាថា ជាបេក្ខជនដ៏ស័ក្តិសមម្នាក់ក្នុងការគ្រប់គ្រងគុកសម្ងាត់ ស-២១ ដោយសារតែ ភាពស្មោះត្រង់ និងការបូជារបស់លោកចំពោះបក្សកុម្មុយនិស្តកម្ពុជា ហើយអ្វីដែលជាពិសេសនោះគឺដោយសារតែបទពិសោធរបស់លោកនៅ ក្នុងការសួរចម្លើយ និងធ្វើទារុណកម្មនាពេលកន្លង។

ជាមួយគ្នានេះដែរ នៅក្នុងសវនាការ ឌុច បានសារភាពថា គឺលោកផ្ទាល់ជាអ្នកជ្រើសរើសតំបន់បឹងជើង ឯកសម្រាប់ធ្វើជាកន្លែង
ពិឃាត និងកប់សាកសពរបស់អ្នកទោស។ ឌុចបានលើកឡើងថា អ្នកទោសដែលបានបញ្ជូនមកកាន់មន្ទីរស-២១ ត្រូវ បានគេកាត់ទោស
ប្រហារជីវិតរួចស្រេចទៅហើយ បើទោះបីជាគេចាប់ច្រឡំយ៉ាងណាក៏ដោយ។ ឌុចបានលើកឡើងពីករណីឧក្រិដ្ឋកម្មនៅមន្ទីរស-២១ ដោយយក
ទ្រឹស្តីមេដឹកនាំកុម្មុយនិស្តវៀតណាមហូ ជីមិញមកប្រើ គឺ«នៅពេលកាប់ដើមឫស្សី គេត្រូវពន្លះបន្លាចេញឲ្យអស់»។ ទ្រឹស្តីនេះមានន័យថា គេចាំបាច់ត្រូវធ្វើការ ពង្រីកការចាប់ខ្លួនឲ្យបានច្រើននៅក្រោមប្រព័ន្ធនយោបាយមួយដែលមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតពីថ្នាក់លើដល់ថ្នាក់ក្រោម។

នៅក្នុងអំឡុងសវនាការ បញ្ជីនៃការចោទប្រកាន់ប្រឆាំងឌុច ៣៥១ ករណីត្រូវបានបង្ហាញជុំវិញឧក្រិដ្ឋកម្មរបស់គាត់នៅមន្ទីរ ស-២១។ ចំពោះឧក្រិដ្ឋកម្មខ្លះត្រូវបានច្រានចោល ប៉ុន្តែភាគច្រើនត្រូវបានអតីតប្រធានគុកទួលស្លែងទទួលយក បន្ទាប់ពីមានការសួរដេញដោលពី សំណាក់មេធាវីការពារក្តីរួចមក។ ឌុចបានលើកឡើងថា លោកនឹងមិនយកទឹកភ្នែកប៉ុន្មានដំណក់របស់លោកលុបលាងទុក្ខសោករបស់ជនរង
គ្រោះខ្មែរនោះទេ ប៉ុន្តែលោកនឹងទុកឲ្យតុលាការគឺជាអ្នកសម្រេច។ ឌុចត្រូវបានគេដឹងថា បានផ្លាស់ប្តូរសាសនារបស់ខ្លួន ពីសាសនាព្រះពុទ្ធមក កាន់គ្រឹស្តសាសនាវិញនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ក្រោយពីរបបខ្មែរក្រហមបានដួលរលំទៅ។

ជនរងគ្រោះជាច្រើនរូបដែលក្នុងនោះមានទាំងលោកជុំ មី លោកវ៉ាន់ ណាត និងលោកប៊ូ ម៉េង ដែលជាអ្នករួចរស់ជីវិតពីការធ្វើទារុណកម្ម និងសម្លាប់ពីមន្ទីរស-២១ ដោយសារតែចំណេះដឹងដូចជាការគូរគំនូរ ជាងអគ្គិសនីជាដើមដែលមន្ទីរស-២១ត្រូវបាននោះ បានចូលរួមផ្តល់នូវ សក្ខីកម្មជាច្រើន។ លោកវ៉ាន់ ណាត លើកឡើងពីភាពអត់ឃ្លាន និងការធ្វើទារុណកម្មសួរចម្លើយដ៏ព្រៃផ្សៃរបស់ឆ្មាំគុក។ លោកបានលើកឡើង ថា៖«នៅពេលនោះ ប្រសិនបើគេដាក់សាច់មនុស្សឲ្យហូប ក៏ខ្ញុំហូបដែរ ពីព្រោះនៅពេលនោះ ខ្ញុំឃ្លានណាស់»។ រីឯលោកជុំ ម៉ី បានលើកឡើង ពីការធ្វើទារុណកម្មដើម្បីសួរចម្លើយរបស់ខ្មែរក្រហមមានទាំងការដកក្រចក ឆក់ខ្សែភ្លើង។ លោកជុំ ម៉ី ថ្លែងថា លោកត្រូវបានគេធ្វើទារុណកម្មជាង ១០ ថ្ងៃដើម្បីសួរចម្លើយទៅលើអ្វីដែលគាត់មិនបានប្រព្រឹត្តផងនោះ គឺចោទគាត់ថាជាទីភ្នាក់ងារសម្ងាត់ KGB របស់សូវៀត។ ចំណែក
លោកប៊ូ ម៉េង បានលើកឡើងពីការធ្វើទារុណកម្មរហូតដល់សន្លប់ពីសំណាក់បុគ្គលិកនៅក្រោមបញ្ជារបស់ឌុច។

ក្រៅពីជនរងគ្រោះនៅមន្ទីរស-២១ ក៏មានក្រុមគ្រួសារជារងគ្រោះជាច្រើនទៀតទាំងជនជាតិខ្មែរ និងបរទេស ដែលជាដើមបណ្តឹងរដ្ឋ ប្បវេណី បានឡើងមករៀបរាប់រឿងរ៉ាវទាំងឡាយរបស់សាច់ញាតិខ្លួនដែលត្រូវបានសម្លាប់នៅមន្ទីរស-២១។ ក្នុងចំណោមនោះ រឿងរ៉ាវរបស់
លោកសាស្ត្រាចារ្យច្បាប់ ភុន តុន គឺបានលេចធ្លោជាងគេ និងបានធ្វើឲ្យអតីតប្រធានគុកទួលស្លែង ឌុច សម្រក់ទឹកភ្នែក ជាមួយនឹងអតីតអនុ
ប្រធានរបស់ខ្លួន គឺលោកម៉ម ណៃ។ លោកសាស្ត្រាចារ្យ ភុន តុន គឺធ្លាប់ជាគ្រូរបស់ឌុច និងរបស់លោកម៉ម ណៃផងដែរ។ ទឹកភ្នែក និងភាពរំ
ជួលអារម្មណ៍បានកើតឡើងនៅក្នុងសាលសវនាការ នៅពេលដែលជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ បានរម្លឹកឡើងវិញពីរឿងរ៉ាវសោក សៅនានាដែលកើតឡើងនៅមន្ទីរស-២១។ ចំពោះភស្តុតាងដែលមិនអាចប្រកែកបាន ឌុច គ្មានអ្វីក្រៅពីការសុំទោសជនរងគ្រោះ និងបង្ហាញ នូវការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលខ្លួនប្រព្រឹត្តឡើយ។

សហមេធាវីការពារក្តីរបស់ឌុច គឺលោក ការ សាវុត្ថ និងលោក François Roux បានធ្វើការការពារក្តីឲ្យឌុចយ៉ាងដុតដៃដុតជើង។ សហមេធាវីទាំងពីរបានស្វែងរកភស្តុតាង និងលើកឡើងពីទិដ្ឋភាពច្បាប់មួយចំនួនមកបកស្រាយ ហើយអ្វីដែលសំខាន់គឺធ្វើយ៉ាងណាឲ្យឌុច រួចផុតពីការចោទប្រកាន់ទាំងឡាយ ដោយទាញយកហេតុផលថា ឌុចមិនមែនជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏មិន
មែនជាអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតដែលស្ថិតនៅក្នុងយុត្តាធិការរបស់សាលាក្តីខ្មែរក្រហមដែលត្រូវជំនុំជម្រះទោសដែរ។ សហមេធាវីជាតិ លោកការ សាវុត្ថ បានថ្លែងថា ឌុចជាប្រធានគុកដែលសម្លាប់មនុស្សត្រឹមតែ ១២ ០០០ នាក់បែរជាត្រូវគេយកមកកាត់ទោស ចំណែកឯគុកដទៃទៀតដែលបានសម្លាប់មនុស្សច្រើនជាងគុកទួលស្លែងមិនត្រូវបានយកមកកាត់ទោស ថាតើនេះគឺយុត្តិធម៌របស់អង្គជំនុំជម្រះ វិសាមញ្ញឬទេ? លោកបានស្នើឲ្យមានការលើកលែងការចោទប្រកាន់លើកូនក្តីលោក ដោយយោងទៅតាមច្បាប់ជាតិ។ ប៉ុន្តែសម្រាប់សហមេធាវី បរទេស លោក Francois Roux វិញ បានការពារក្តីឌុចដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងបំណងធ្វើយ៉ាងណា ប្រសិនបើមិនអាចលើកលែងការចោទប្រកាន់បានទេ គួរតែចៅក្រមធ្វើការពិចារណាក្នុងការសម្រាលទោស ព្រោះកូនក្តីលោកបានចូលរួមសហការជាមួយសាលាក្តីយ៉ាងពេញ
ទំហឹងតាំងពីដើមរហូតដល់ចប់ទៅហើយនោះ។

ចំណែកឯសហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហម គឺលោកស្រី ជា លាង និងលោក William Smith ដែលកាលនោះគឺជាសហព្រះ
រាជអាជ្ញាបរទេសស្តីទី ក្រោយពីលោក Robert Petit បានលាលែងចេញពីតំណែងកាលពីដើមខែកញ្ញា ឆ្នាំ ២០០៩ បានធ្វើសេចក្តីសន្និដ្ឋាន លើសំណុំរឿងរបស់ខ្លួន ដោយបានលើកហេតុផល និងភស្តុតាងជាច្រើនដើម្បីបិទបញ្ចប់សំណុំរឿង និងស្នើសុំទៅចៅក្រមធ្វើការសម្រេចកំណត់ ទោសលើអតីតប្រធានគុកទួលស្លែងនេះ។ ការស្នើកំណត់ទោសដែលព្រះរាជអាជ្ញាបានស្នើទៅចៅក្រមអង្គជំនុំជម្រះសាលាដំបូងដាក់ទោស ៤០ ឆ្នាំចំពោះឌុច។ ទោស ៤០ ឆ្នាំដែលហាក់ដូចជាតិចតួចបំផុតសម្រាប់ជនរងគ្រោះខ្លះដែលឆ្អែតនឹងការធ្វើទារុណកម្មរាប់មិនភ្លេចនៅមន្ទីរ ស-២១។ លោកជុំ ម៉ី និងប៊ូ ម៉េង ព្រមទាំងលោកនង ចន្ទផល នៅពេលនោះបានស្នើឲ្យតុលាការដាក់ទោសឌុចក្នុងពន្ធនាគារអស់មួយជីវិត ព្រមទាំងផ្តល់សំណងណាមួយសម្រាប់ជនរងគ្រោះ។

ប៉ុន្តែអ្វីដែលជាសម្តីចុងក្រោយរបស់ឌុចនៅពេលបិទបញ្ចប់សវនាការកាលពីខែវិច្ឆិកាកន្លងទៅ គឺឌុចបានស្នើសុំឲ្យតុលាការធ្វើការ ដោះលែងខ្លួនឲ្យមានសេរីភាព និងរួចចាកផុតពីការចោទប្រកាន់ទាំងឡាយ។ ជាការស្នើសុំមួយដែលត្រូវបានការពារដោយមេធាវីការពារក្តី លោកការ សាវុត្ថ។ ប៉ុន្តែបានធ្វើឲ្យសហមេធាវីបរទេស លោក Francois Roux មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សម្តីចុងក្រោយសុំឲ្យតុលាការ ដោះលែង និងរួចពីការចោទប្រកាន់នេះ ត្រូវបានគេមើលឃើញថា ហាក់ដូចជាធ្វើឲ្យអ្វីដែលខ្លួនខិតខំពីដំបូងក្នុងការកសាងជំនឿទុកចិត្ត និងការ អភ័យទោសពីប្រជាជនខ្មែរ និងជនរងគ្រោះខ្មែរនោះ បែរជាធ្លាក់តម្លៃ ហើយត្រូវគេមើលឃើញថា អ្វីៗដែលឌុចបានសម្តែងការសុំខមាទោស និងវប្បដិសារី គឺគ្រាន់តែជាការសម្តែងរបស់ឌុចតែប៉ុណ្ណោះ ចំណែកឯទឹកភ្នែកដែលឌុចធ្លាប់ហូរ គឺ«ជាទឹកភ្នែកក្រពើ»។ ប៉ុន្តែទោះបីជាយ៉ាងណា ថាតើអតីតប្រធានគុកទួលស្លែងមានទោស ឬគ្មានទោសចំពោះអ្វីដែលបានប្រព្រឹត្តនៅមន្ទីរស-២១ សាលក្រមនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃ ចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០១០៕

Cambodian Sex Workers Face Unlawful Arrests and Detention

Wednesday, July 21, 2010 :: Staff infoZine

Phnom Penh, Cambodia - infoZine - Human Rights Watch - The Cambodian government should act quickly to end violence against sex workers and permanently close the government centers where these workers have been unlawfully detained and abused, Human Rights Watch said in a new report released today. Human Rights Watch also urged the Cambodian government to suspend provisions in the 2008 Law on Suppression of Human Trafficking and Sexual Exploitation that facilitate police harassment and abuses.

Human Rights Watch's 76-page report, "Off the Streets: Arbitrary Detention and Other Abuses against Sex Workers in Cambodia," is based on more than 90 interviews and group discussions with female and transgender sex workers in Phnom Penh, Battambang, Banteay Meanchey, and Siem Reap. It describes how sex workers face a wide range of abuses, including beatings, extortion, and rape at the hands of authorities, particularly in Phnom Penh.

"For far too long, police and other authorities have unlawfully locked up sex workers, beaten and sexually abused them, and looted their money and other possessions," said Elaine Pearson, acting Asia director at Human Rights Watch. "The Cambodian government should order a prompt and thorough independent investigation into these systematic violations of sex workers' human rights and shut down the centers where these people have been abused."

Police arrest sex workers in regular sweeps on the streets and parks of Phnom Penh. Some of the violence is opportunistic, while other abuses commonly occur in periodic crackdowns and raids by police and district authorities, at times targeting sex workers specifically and other times picking up sex workers along with other groups of marginalized people on the streets.

Police abuse sex workers with impunity. Sex workers told Human Rights Watch that police officers beat them with their fists, sticks, wooden handles, and electric shock batons. In several instances, police officers raped sex workers while they were in police detention. Every sex worker that Human Rights Watch spoke to had to pay bribes or had money stolen from them by police officers.

A 2008 Cambodian law on trafficking and sexual exploitation criminalized all forms of trafficking, including forced labor. Human Rights Watch found that police officers at times can use those sections of the law that criminalize "solicitation" and "procurement" of commercial sex to justify harassment of sex workers. The provisions are also broad enough that they can be used to criminalize advocacy and outreach activities by sex worker groups and those who support them.

Human Rights Watch urged the Cambodian government to consult with sex worker groups, United Nations agencies, and organizations working on human rights, trafficking, and health to review and address the impact on the human rights of those engaged in sex work of provisions in the 2008 law on trafficking and sexual exploitation, before implementing those provisions.

"In an environment where police already act with impunity, the Cambodian government needs to recognize that criminalizing soliciting is a recipe for continuing human rights abuse," said Pearson. "The government should go back to the drawing board - starting first by consulting extensively with sex workers and other groups - before continuing to implement the provisions which have been abused by police."

In Phnom Penh, police refer sex workers to the municipal Office of Social Affairs and from there to NGOs or the government Social Affairs center, Prey Speu. Conditions in Prey Speu are abysmal. Sex workers, beggars, drug users, street children, and homeless people held at Prey Speu have reported how staff members at the center have beaten, raped, and mistreated detainees, including children. Local human rights workers, citing eyewitness accounts, allege that at least three people, and possibly more, were beaten to death by guards at Prey Speu between 2006 and 2008.

Following advocacy by Cambodian and international organizations, in 2009 and 2010 the municipal Social Affairs office began sending most sex workers picked up in sweeps to the custody of nongovernmental organizations (NGOs) rather than Prey Speu. However, since May 2010, at least eight sex workers have been detained there. Sex workers detained in Prey Speu in June 2010 were locked in their rooms, only allowed to leave their rooms to bathe twice a day in dirty pond water, or, accompanied by a guard, to go to the toilet.

Human Rights Watch called on the Cambodian government to permanently close Social Affairs centers such as Prey Speu where people are being unlawfully detained. In a January 2010 report, "Skin on the Cable," Human Rights Watch also documented horrific abuses at drug detention facilities in Cambodia against people who use drugs. The Cambodian government should also establish a special commission to investigate abuses thoroughly and independently, and hold the perpetrators accountable. So far, police and other authorities have evaded accountability for these abuses.

"The Cambodian government should immediately and permanently close down detention centers such as Prey Speu where people are being unlawfully detained, beaten up, and abused," said Pearson. "Prosecuting those who commit these crimes will send a strong message that abuses against sex workers are not tolerated."

Donors supporting anti-trafficking efforts and police training, especially the US, Australia, Japan, the European Union, and the UN, should review funding to the police and Ministry of Social Affairs until there is a full independent investigation into allegations of abuses and prosecutions of those found responsible and the Social Affairs centers such as Prey Speu are permanently closed. Despite years of training for police, police abuses continue, even by units that have been trained with international donor support, such as specialized anti-trafficking police units.

"Donors should not spend their money on training abusive officials, but instead take steps that will promote accountability from the Cambodian government," said Pearson.

Testimony from sex workers in "Off the Streets"

Neary, a male-to-female transgender sex worker described being tortured by police:

"Three police officers beat me up seriously at Wat Phnom commune police station after I was taken from the park. One of the police officers pointed his gun at my head and pulled the trigger, but the bullet did not fire. They kicked my neck, my waist, and hit my head and my body with a broom stick. It lasted about half an hour. I begged them not to beat me. The police officers were cruel and they did not tell me any reason why they did this to me. "

Twenty-year-old Tola described how police extort money from sex workers:

"At the [Daun Penh district] police station, police asked us if I have a "me-ka" [manager]. Police allowed me and other sex workers to call our me-kas to come pay the lous [bribe] in exchange for our release. Fifteen out of 20 [sex workers] were released after their managers came to pay the police. The rest of us were kept at the police station for three days before being sent to the Social Affairs office and then an NGO shelter."

Srey Pha, age 27, described her experience at Prey Speu:

"[Prey Speu] was like hell. I was among 30 people in one locked room of men, women, and children. No toilet in the room, but two buckets served as toilet for all of us to share. There were blood stains all over the walls. I could not sleep at night as I was so scared and worried. I received little food to eat in two meals per day - rice with Prahok (fermented fish paste) and some tamarind. No plate or spoon, I had to eat from a plastic bag. At night, the guard seriously beat up a man who tried to escape."

Nika, age 28, describes a beating by municipal park security guards:

"First one guard came and kicked me and said, "Why?" Then three other guards came. Two guards held my arms while the other two beat me. They slapped me in the face. They seemed a bit drunk. They beat me with bamboo sticks and their radio on my head and all over. They ripped my clothes. The police came by, but they didn't do anything. The guards continued to beat me for almost half an hour. Many people saw, but everyone was too scared to intervene. The head of the security told the other guard if they see me there again, they should beat me to death."

Vietnam, Laos, Cambodia boost energy cooperation

The signing of an agreement on energy cooperation topped the agenda of the Vietnam – Laos – Cambodia Energy Ministers’ Meeting that took place on July 22 in the highland city of Da Lat, Lam Dong province.

Vietnamese Minister of Industry and Trade Vu Huy Hoang, Cambodian Minister of Industry, Mines and Energy Suy Sen and Lao Minister of Energy and Mines Soulivong Daravong along with energy senior officials attended the event.

The agreement was set up after the meeting reviewed the cooperation in energy between the three countries and drew up a cooperative programme in the future.

It focused on important issues regarding energy such as further enhancing cooperation in projects that connect the power networks of the three countries, especially the 230 Kv and 500 Kv projects; exploring the hydroelectric potential of the Mekong river in line with protecting the environment and ecosystem; as well as developing human resources in the power industry.

The agreement is seen as an important foundation for the three countries to continue cooperating for the benefit of sustainable, stable and clean energy development.

According to the Vietnamese Ministry of Industry and Trade, the cooperation between the three countries has achieved good results with a large number of Vietnam’s hydroelectric projects being carried out in Laos and Cambodia, helping improve people’s quality of life.

Cambodian Ruling Party's Plenum Reaffirms Hun Sen for PM Post in Next Terms

The Cambodia's ruling party -- the Cambodian People's Party (CPP) on Thursday reaffirmed at it plenum Hun Sen's candidate for prime minister post for the next terms.

"The plenum reaffirms its endorsement of Samdech Akka Moha Sena Padei Techo Hun Sen's candidacy for the post of prime minister for the next terms," announced the party's communique released at the ending of the 35th Plenum of the Fifth-Term Central Committee of the CPP.

Almost 900 party members from across the country gathered at its headquarters in Phnom Penh to have a two-day plenum started on Wednesday.

Party President Chea Sim, Vice President Hun Sen attended the 35th central committee meeting. This was the first meeting of CPP' s Central Committe this year and it usually assembles twice annually.

Last month, at the gathering to commemorate CPP's 59th founding anniversary, Chea Sim also reaffirmed party's decision to support for the candidacy of Hun sen for the post of prime minister for the following terms.

Hun Sen, 59, has ruled the country, as the prime minister for more than 20 years.

Cambodia is holding general election every five years. The last election was held in 2008 and the next one will come in 2013.

In last general election, the CPP won 90 seats out of 123-seat parliament, following by opposition Sam Rainsy Party with 26 seats, Human Rights Party with 3 seats, and two each obtained by Norodom Ranariddh Party and FUNCINPEC party.

CPP was found on June 28, 1951 and is, so far, the biggest political party in the country.

The CPP is now headed by Chea Sim who is also president of the Senate and Hun Sen is positioned as deputy chairman of the party while Heng Samrin is honorary chairman and also president of the National Assembly.

Tuesday, July 20, 2010

ព័ត៌មានទាន់ហេតុការណ៍

គណបក្សប្រជាជនរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលរយៈពេលពីរថ្ងៃ សំណុំរឿងព្រះវិហារត្រូវគេរំពឹងថានឹងលើកមកពិភាក្សា

ដោយ ភ្នំពេញ ប៉ុស្តិ៍

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាត្រូវគេរំពឹងថានឹងធ្វើការពិភាក្សានៅថ្ងៃពុធនេះលើគម្រោងផែនការរបស់ប្រទេស
ថៃក្នុងការបង្អាក់ផែនការអភិរក្សនិងអភិរវឌ្ឍតំ
បន់ប្រាសាទព្រះវិហារនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក
របស់អង្គការយូណេស្កូ ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសប្រេស៊ីលខាងមុខនេះ។ នេះគឺជាការឲ្យដឹងរបស់
មន្ត្រីជាន់ខ្ពស់គណបក្ស
ប្រជាជនកាលពីថ្ងៃអង្គារម្សិលមិញ។

មន្ត្រីរូបនេះបានថ្លែ
ងថា សមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចយ៉ាងតិច ៧០០ នាក់ នឹងចូលរួមក្នុង សមាជនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី ៣៥ ដែលមានរយៈ
ពេល ២ ថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃពុធនេះ
នៅទីស្នាក់ការកណ្តាលបក្ស ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ នូវស្ថានភាពនយោបាយ និងសេដ្ឋកិច្ច នៅក្នុងប្រទេស រវាងពីខែមករាដល់ខែមិថុនា។

លោក ជាម យៀប សមាជិកសភា និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សប្រជាជន បានថ្លែងកាល
ពីថ្ងៃម្សិល
មិញថា សមាជិកជាន់ខ្ពស់គណបក្សដែលមានប្រមាណ ៧០០នាក់ រំពឹងថា នឹងធ្វើការពិភាក្សា អំពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វ៉េចាជីវ៉ា ដែលបានលើកឡើងដដែលៗ ពីគោលបំណង
របស់ប្រទេសថៃ ដើម្បីរារាំងផែនការគ្រប់គ្រង និងអភិ
រក្សប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា ហើយនិង
ស្ថានភាពប្រមូលផ្តុំកម្លាំងទ័ព នៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា និងថៃ។ ថៃដែលបានចូលឈ្លានពាន
ទឹកកម្ពុជាចាប់តាំងពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨ គឺមួយសបា្តហ៍ បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានចុះ
ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូតាមសំណើរបស់ប្រទេសកម្ពុជា។


លោក ជាម យៀប មានប្រសាសន៍បន្តថា៖«យើងទទួលបានជោគជ័យត្រចះត្រចង់ ក្នុងការការពារ
ប្រាសាទព្រះវិហារ និង
បញ្ចៀសការប៉ះទង្គិចគ្នាធ្ងន់ធ្ងរ នៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ»។ ចាប់តាំងពីមានភាពតានតឹងផ្នែកយោធារវាងកម្ពុជា និងថៃនៅតំបន់ប្រាសាទព្រះវិហារ ការផ្ទុះអាវុធ
ដាក់គ្នារវាងភាគីទាំងពីរ ត្រូវបានកើតឡើងជាច្រើនដង និងបានបង្កឲ្យទាហានទាំង ពីភាគី តាមរបាយការណ៍
ផ្លូវការ យ៉ាងហោចណាស់ ៧ នាក់បានស្លាប់ និងរងរបួសជាច្រើននាក់ទៀត។ ប៉ុន្តែបើតាមរបាយការណ៍ ក្រៅផ្លូវការ នៅពេលពើបប្រទះគ្នា ភាគីកងទ័ពថៃទទួលរងរបួស និងស្លាប់ជាច្រើននាក់។


កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វ៉េចាជីវ៉ា បានថ្លែងក្នុងសុន្ទរកថា ក្នុងកម្មវិធីប្រចាំសប្តាហ៍
របស់លោកតាមកញ្ចក់ទូរទស្សន៍ និងវិទ្យុថា រដ្ឋាភិបាលថៃនឹងបន្តធ្វើការជំទាស់ចំពោះផែនការគ្រប់គ្រងនៅ
តំបន់ជុំវិញប្រាសាទព្រះវិហារនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាពេលខាងមុខ ដោយសារថៃ និងប្រទេសជិតខាងគឺកម្ពុជានៅត្រូវធ្វើការដោះស្រាយបញ្ហាការបោះបង្គោល
ព្រំដែនជាមុនសិន។ លោកអាភីស៊ីត ត្រូវបានស្រង់សម្តីដោយប្រព័ន្ធព័ត៌មានតាមអ៊ិនធឺណិត MCOT ថា ៖ «ប្រទេសថៃ បន្តទទូចឲ្យប្រើកំណត់សម្គាល់ទីជម្រាលជាខ្សែបន្ទាត់ព្រំដែន រវាងប្រទេសទាំង២។ ប្រជាជនថៃ មិនគួរព្រួយបារម្ភថា ប្រទេសខ្លួន នឹងបាត់បង់ទឹកដីមួយចំនួនទៅឲ្យទីក្រុងភ្នំពេញឡើយ»។


អ្វីដែលលោកអាភីស៊ីត វ៉េចាជីវ៉ា ចង់សំដៅគឺទាក់ទងនឹងដែនដីទំហំ ៤,៦ គឺឡូម៉ែត្រការ៉េនៅជាប់ប្រាសាទ
ព្រះវិហារ ដែលថៃតែងតែអះអាងថាជាដីរបស់ខ្លួន ដោយឈរលើផែនទីគូសជាឯកតោភាគី។ ប៉ុន្តែលោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន ប្រកាសច្រានចោលជាច្រើនដងរួចមកហើយថា គ្មានទេដីទំហំ ៤,៦ គីឡូម៉ែត្រនោះ គឺមានតែទឹកដីកម្ពុជាតែប៉ុណ្ណោះ។ កម្ពុជាដែលមានមូលដ្ឋានគ្រឹះច្បាប់រឹមាំក្នុងការគ្រប់គ្រង
ប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះ។


ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី គ្រោងនឹងដឹកនាំគណៈ
ប្រតិភូមួយក្រុមទៅប្រទេសប្រេស៊ីល នៅថ្ងៃពុធនេះ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់គណៈកម្មាធិការ
បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និង
ប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងកាលពីថ្ងៃអង្គារថា លោកពុំច្បាស់ទេថា លោក សុខ អាន អាចចូលរួមសមាជគណបក្សប្រជាជនកម្ពុជាដែរឬក៏អត់។ លោក ទិត សុធា មានប្រសាសន៍ថា៖«ឯកឧត្តម
ឧបនាយករដ្ឋមន្ត្រី សុខ អាន នឹងចាកចេញទៅប្រទេសប្រេស៊ីលនៅល្ងាចថ្ងៃពុធ។ តែនៅព្រឹកថ្ងៃពុធ លោកមានកម្មវិធីច្រើន ដើម្បីធ្វើជាអធិបតី ក្នុងពិធីខួបឆ្នាំទី ៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេស
កម្ពុជា និងអាមេរិក»។


ផែនការគ្រប់គ្រងប្រាសាទព្រះវិហារ គឺជាកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីអនុវត្តឲ្យស្របទៅតាម
គោលការណ៍ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលក្នុងនោះតម្រូវឲ្យកម្ពុជា ត្រូវតែធ្វើការអភិរក្ស និងអភិវឌ្ឍ ហើយកម្ពុជាបានបញ្ជូនផែនការគ្រប់គ្រង ទៅឲ្យគណៈកម្មាធិការនេះ តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ និងបានបំពេញរាល់តម្រូវការរបស់គណៈកម្មាធិការរួចរាល់ហើយ។ លោកហង្ស សុត អគ្គនាយកអាជ្ញាធរ
ជាតិព្រះវិហារ បានថ្លែងថា អង្គការយូណេស្កូបានដាក់ចុះនូវចំណុចសំខាន់ៗចំនួន ១៣ ដើម្បីឲ្យអាជ្ញាធរធ្វើ
ការអភិរក្ស និងអភិវឌ្ឍប្រាសាទព្រះវិហារ។ លោកហង្ស សុត បានថ្លែងថា៖«ចំណុចខ្លះ យើងបានធ្វើរួចរាល់ ហើយ ប៉ុន្តែចំណុចខ្លះទៀត មិនទាន់បានបំពេញចប់សព្វគ្រប់នៅឡើយទេ គឺខ្លះត្រូវការទាមទាររយៈពេល ពីពីរទៅបីឆ្នាំ។ ដូច្នេះយើង ត្រូវការពេលវេលា»៕


Saturday, July 17, 2010

ព័ត៌មានទាន់ហេតុការណ៍


អាមេរិក​ប្រគល់​វត្ថុបុរាណ​ ៧ ​ដុំ​ឲ្យ​កម្ពុជា​

សហ​រដ្ឋ​អាមេរិក​បាន​ប្រគល់​ត្រឡប់​មក​វិញ​ដល់​ប្រទេស​កម្ពុជា​នូវ​វត្ថុ​បុរាណ​សម័យ​អង្គរ​ចំនួន​ ៧​ ដុំ ដែល​ជា
ផ្នែក​មួយ​នៃការ​ចូលរួម​អបអរ​ពិធី​ខួប​ ៦០​ ឆ្នាំ​នៃទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ។​ ពិធី​ប្រគល់​ជា​ផ្លូវការ​ ត្រូវ​បានធ្វើ​ឡើង​នៅព្រឹក​ថ្ងៃអាទិត្យ​ នៅ​សារមន្ទីរ​ជាតិ ​ក្រោម​អធិបតី​ភាព​របស់​លោក​ឧប​ការី​ក្រសួង​ការ​បរទេស​ អាមេរិក​
William ​Burns​ និង​លោកស្រី​ ម៉ែន​ សំអន​ ឧប​នាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ​នៃ​រដ្ឋាភិ​បាល​កម្ពុជា។​

លោក​ William​ Burns​ បាន​ថ្លែង​ថា ​វត្ថុ​បុរាណ​ទាំងនេះ​ត្រូវបាន​រកឃើញ​ និង​ចាប់​បាន​នៅ​ក្នុង​ក្រប​ខ័ណ្ឌនៃ​​«ប្រតិបត្តិ​ការ​បុរាណ​វត្ថុ»​ ដែល​ជា​កម្ម​វិធី​ពិសេស​មួយ​ធ្វើ​ឡើង​ដោយ​មន្ត្រី​ផ្នែក​អន្តោ​ប្រវេសន៍​ និង​គយ​របស់​ អាមេរិក​ ក្នុង​ការ​ស៊ើប​អង្កេត​លើការ​ជួញដូរ​វត្ថុបុរាណ​ពី​តំបន់​អាស៊ី​អាគ្នេយ៍​មក​កាន់​សហ​រដ្ឋ​អាមេរិក​។

ទាក់ទង​នឹង​ការ​ប្រគល់​វត្ថុបុរាណ​នេះ​ដែរ​ លោក​ហ៊ឹម​ ឆែម​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ បាន​ថ្លែង​ថា​ រដ្ឋា​ភិបាល​
កម្ពុជា​ រហូត​មក​ទល់​ពេល​នេះ ​បាន​ទទួល​វត្ថុ​បុរាណ​ចំនួន​ ២៧ ​ដុំរួច​មកហើយ​ពី​ប្រជាជន ​និង​ រដ្ឋា​ភិបាល​
អាមេរិក​ ហើយ​វត្ថុបុរាណ​ទាំង​នោះ ​ឥឡូវនេះ​ត្រូវ​បាន​រក្សា​ទុក​ និង​ដាក់​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ។​ លោក បាន​មាន​ប្រសាសន៍​ថា​៖«ការ​វិល​ត្រឡប់​មកវិញ​នូវ​វត្ថុបុរាណ​ទាំង​នេះ ​គឺ​ដូច​ជាកា​រវិល​ត្រឡប់​នូវ​ព្រលឹង​របស់​ បុព្វបុរស​ខ្មែរ​របស់​យើង​ចូល​មក​ក្នុង​ខ្លួន​ប្រាណ​វិញ​ដែរ​ បន្ទាប់​ពី​បាន​ឃ្លាត​ចាក​ឆ្ងាយ​ជាច្រើន​ទសវត្សរ៍​មក។​ នេះគឺ​ជាការ​ធ្វើឲ្យ​រាង​កាយ​មាន​ជីវិត​រស់​ឡើង​វិញ​»។

ក្នុង​ចំណោម​វត្ថុបុរាណ​ទាំង​នោះរួ​មមាន​ផ្តែរ​ទ្វារ ព្រះ​សិរទេវ​រូបភេទ​ប្រុស ​ដងខ្លួន​ទេវភេ​ទប្រុស ​បំណែក​ក្បាច់​ កញ្ចាំង​ជាដើម​ ដែល​វត្ថុ​បុរាណ​ទាំងនេះ​ត្រូវ​បាន​គេ ​ស្គាល់ថា​ស្ថិត​នៅក្នុង​សម័យ​កាល​អង្គរ ​ចន្លោះ​ពី​សតវត្សរ៍​ ទី​១០​ ដល់​ ១២​៕

Saturday, July 10, 2010


អតីត​ប្រធាន​គុកទួលស្លែង​ស្នើ​ដក​មេធាវី​បរទេស​ François Roux ចេញ


ប្រធាន​អង្គភាព​គាំពារ​ការពាក្តី​សាលាក្តី​ខ្មែរក្រហម​បានថ្លែង​ឲ្យដឹង​នៅថ្ងៃនេះ​ថា ​អតីត​ប្រធាន​គុកទួល
ស្លែង​ កាំង​ ហ្គេកអ៊ាវ​ ហៅឌុច​ បានស្នើ​សុំដក​សហមេធាវី​បរទេស​របស់​លោក​ចេញពី​ក្រុមការងារ​ការពារក្តី។​ សំណើ​ដកលោក​ Fracois​ Roux​ សហ​មេធាវី​បរទេសនេះ​ ត្រូវបាន​ឌុច​បញ្ជូន​ទៅកាន់​អង្គភាព​គាំពារ​ការពាក្តី​ កាល​ពីថ្ងៃទី​៣០​ ខែមិថុនា​ កន្លងទៅ​។

លោក​ Richard​ Rogers​ ប្រធាន​អង្គភាព​គាំពារការ​ពារក្តី​ បានថ្លែង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ ថ្ងៃ​សុក្រ​ថា​ បន្ទាប់ពី​បាន​ពិនិត្យ​លើ​នីតិវិធី​ច្បាប់​ និង​វិធានផ្ទៃ​ក្នុង​រួចមក​ អង្គភាព​គាំពារ​ការពារ​ក្តី​បាន​យល់​ព្រម
លើ​សំណើ​របស់​លោក​កាំង​ ហ្គេកអ៊ាវ​ សុំដក​សហ​មេធាវី​បរទេស​របស់​គាត់​ លោក​
Roux​

ជាមួយនឹង​សេចក្តី​សម្រេចនេះ​ អង្គភាព​គាំពារ​ការពារក្តី​បានកត់​សម្គាល់​ថា​ ពុំមាន​មូលហេតុ​អ្វី​ដែល​
ត្រូវ​សង្ស័យថា​ការបាត់​បង់​ទំនុក​ចិត្ត​របស់​លោក​ កាំង ​ហ្គេកអ៊ាវ​ គឺមិនពិត​នោះទេ​ ហើយ​ពុំមាន​មូលហេតុអ្វី​ ដែលត្រូវ​សង្ស័យ​ថា​ សំណើ​សុំដក​មេធាវី​ការពារក្តី​មានចេតនា​រារាំង​ដល់ដំណើរ​ការ​នីតិវិធី​ដែរ​។ លោក​
Richard​ Rogers​ បានបន្ត​ទៀតថា​៖«ការដក​លោក​ Francois​ Roux​ នៅដំណាក់​កាលនេះ​នឹងមិន​បង្កឲ្យ​មានការ​ពន្យារ​ដំណើរ​ការនីតិវិធី​ដោយ​មិនត្រឹមត្រូវដែរ​។ ការ​បាត់បង់​ទំនុក​ចិត្ត​បង្កើត​ឲ្យ​មាន​ករណី​ពិសេស​»។

ប្រធាន​អង្គភាព​គាំពារ​ការពារក្តី​បានបន្ថែម​ថា​៖«សេចក្តី​សម្រេច​នេះ​មិនមែន​ជាការ​គាំទ្រ​ដល់​មូល
ហេតុ​នៃការ​បាត់បង់​ទំនុក​ចិត្ត​ដែល​ត្រូវ​បាន​លើក​ឡើង​នៅក្នុង​សំណើរ​បស់​លោក​កាំង​ ហ្គេកអ៊ាវ​នោះទេ។​ នៅក្នុង​កាលៈ​ទេសៈ​
នេះ​ វាមិន​ចាំបាច់​ទទួល​យក​ ឬបដិសេធ​មូលហេតុ​ទាំងអស់​ខាងលើនេះ»​។ លោក​បន្តថា​ អង្គភាព​គាំពារ​ការពារ​ក្តី​សូម​ឲ្យអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​យល់​ព្រម​លើការ​ដកលោក ​Roux​ ជា​សហ​មេធាវី​ បរទេស​របស់​លោក​កាំង​ ហ្គេកអ៊ាវ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តីខ្មែរ​ក្រហម​បាន​ថ្លែង​ថា​ នៅថ្ងៃទី​៩​ ខែកក្កដា ​ឆ្នាំ ​២០១០​ អង្គ​
ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ឃើញ​ការ​ស្នើសុំ​ដក​លោក ​Roux​ ជា​សហ​មេធាវីប​រទេស​របស់​លោក​កាំង ​ហ្គេកអ៊ាវ​ ហើយ។​ សហ​មេធាវី​ជាតិ​របស់​គាត់​ លោក​ ការ​ សាវុត្ថ​ នឹង​បន្តការ​ពារ​លោក​ កាំង​ ហ្គេកអ៊ាវ​ទៅទៀត​។ អង្គភាព​គាំពារ​ការពារក្តី​នឹង​មិន​ពិចារណា​លើការ​ចាត់តាំង​សហ​មេធាវីទី​២​ ដើម្បី​ជំនួស​លោក​ Roux​ ទេ រហូត​ទាល់តែ​ក្រោយការចេញ​សាលក្រម​។ សាលា​ក្រម​លើរឿង​ឧក្រិដ្ឋ​កម្ម​នៅគុកទួល​ស្លែង​ដឹកនាំ​ដោយ​ឌុច ដែល​គ្រោង​នឹង​ប្រកាស​ឡើង​នៅថ្ងៃទី​ ២៦​ ខែកក្កដា​ ខាង​មុខនេះ៕

Tuesday, July 6, 2010

ព័ត៌មានទាន់ហេតុការណ៍

កម្ពុជាប្រារព្ធខួបពីរឆ្នាំនៃការចុះឈ្នោះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

មនុស្សប្រមាណជាង ៥០០ នាក់មានកងទ័ព ប្រជាពលរដ្ឋ និងអាជ្ញាធរ និងមន្ត្រីរដ្ឋាភិបាលបានប្រារព្ធពិធីរម្លឹកខួប

ពីរឆ្នាំនៃការចុះឈ្មោះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃនេះ នៅប្រាសាទព្រះវិហារ។ តាម
ប្រភពព័ត៌មានពីខេត្តព្រះវិហារ មានការប្រារព្ធពីធីពីរកន្លែង ទី១ នៅលើប្រាសាទព្រះវិហារដែលអាជ្ញាធរ និងមន្ត្រីរដ្ឋា ភិបាលបានលើកឡើងពីភាពជោគជ័យនៃការដាក់ប្រាសាទព្រះវិហារជាបេកិតកភណ្ឌពិភពលោក និងបានលើកឡើង
ពីផែនការអភិវឌ្ឍន៍ផ្សេងៗដែលសម្រេចបាននៅក្នុងរយៈពេលពីរឆ្នាំក្រោយពីការចុះបញ្ជី។ ទី២ សន្និសីទកាសែតមួយ ត្រូវបានរៀបចំឡើងនៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ ដែលទីនោះមានវត្តមានទាហានថៃផងដែរ។

ចំពោះស្ថានការណ៍នៅតាមបណ្តោយព្រំដែន ជាពិសេសតំបន់ប្រាសាទព្រះវិហារ ត្រូវបានគេរាយការណ៍ថា មានសភាពស្ងប់ស្ងាត់ជាធម្មតា មិនមានការប្រឈមមុខដាក់គ្នាអ្វីឡើយ។ កងទ័ពខ្មែរ និងកងទ័ពថៃ ដែលឈរនៅខ្សែ
ត្រៀមជួរមុខបានប្រាស្រ័យទាក់ទងគ្នាជាធម្មតា។ ប៉ុន្តែទោះបីយ៉ាងណាមានលេចឮព័ត៌មានថា ខណៈពេលដែលកម្ពុជាកំពុងប្រារព្ធពិធីអបអរខួបពីរឆ្នាំនៃការចុះឈ្មោះប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក មានក្រុមជ្រុលនិយមថៃ
មួយក្រុមបាននាំគ្នាធ្វើការតវ៉ានៅក្បែរតំបន់ព្រំដែនកម្ពុជា-ថៃ។ មិនទាន់មានព័ត៌មានពិស្តារណាមួយទាក់ ទងនឹងការតវ៉ានេះនៅឡើយទេ។
ប្រទេសកម្ពុជា សម្រេចបានជោគជ័យក្នុងការចុះប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពី ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ កន្លងទៅនៅប្រទេសកាណាដា បើទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ ក្រុមជ្រុលនិយមថៃមួយចំនួនក៏ដោយ។ ប្រទេសថៃ ដោយបានរំលោភលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិនានា បានលើកទ័ពមកឈ្លានពានទឹកដីកម្ពុជានៅតំបន់ប្រាសាទព្រះវិហារនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨ គឺមួយសបា្តហ៍ ក្រោយពីការដាក់ប្រាសាទព្រះចូលជាបេតិកភណ្ឌពិភពលោក។ ភាពតានតឹងផ្នែកយោធារវាងប្រទេសទាំងពីរបានចាប់ ផ្តើមឡើង និងបង្កឲ្យមានការប៉ះទង្គិចផ្លូវអាវុធដាក់គ្នាទៅវិញទៅមក និងបណ្តាលឲ្យមានការស្លាប់ទាហានទាំងសងខាង។

ទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃក៏កាន់តែធ្លាក់បន្ថែមទៀតនៅពេលដែលប្រទេសថៃបានដកឯកអគ្គរាជទូតរបស់ ខ្លួនចេញពីប្រទេសកម្ពុជា ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះប្រទេសកម្ពុជា ដែលបានតែងតាំងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវាត្រា ជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីខែតុលា។ ជាការឆ្លើយតប កម្ពុជាក៏បានដកឯកអគ្គរាជទូតរបស់ខ្លួនវិញ។ បច្ចុប្បន្ននេះទំនាក់ទំនងរវាងកម្ពុជា និងថៃ មានកម្រិតត្រឹម តែថ្នាក់ភារធារីតែប៉ុណ្ណោះ៕


Monday, July 5, 2010

59 journalists killed this year: media rights group

Fifty-nine journalists have been killed because of their work in the first six months of this year, up from 53 for the same period last year, the Press Emblem Campaign said Monday.

The highest toll was in Mexico, where nine were killed in the six months to June because organised crime was "hunting journalists", the Geneva-based non-government organisation said in a statement.

The other most dangerous countries for the media were Honduras, where eight journalists were killed, Pakistan (six), Nigeria (four) and the Philippines (four).

PEC secretary general Blaise Lempen said in the statement that journalists "are extremely exposed in countries which witness internal problems".

Lempen said "governments and the international community must act in firmness to stop those killings and bring the perpetrators of those crimes to justice".

Three journalists were killed in Russia, three in Colombia and two in Iraq, Nepal, Thailand and Venezuela.

One journalist was killed in Afghanistan, Angola, Bangladesh, Brazil, Bulgaria, Cameroon, Cyprus, Ecuador, Israel, Democratic Republic of Congo, Rwanda, Turkey, Somalia and Yemen.

Lempen said the reasons for the killings varied from the organised crime in Mexico to tribal tensions in Pakistan and Nigeria, and settling political disputes in the Philippines, the Russian Caucasus and in Nepal.

The organisation, which campaigns for better protection for journalists in conflict zones, also noted that two French TV journalists had been captured for more than six months in Afghanistan.

It "deplores the dangers to which journalists are subjected to because of their work, which includes hostage taking," the statement said.

Last year a record 122 journalists were killed because of their profession and 91 in 2008, said the group, which keeps a tally of the deaths on its www.pressemblem.ch website.

apo/br/pst

Sunday, July 4, 2010

ព័ត៌មានទាន់ហេតុការណ៍

កម្ពុជាប្រគល់ជនជាតិថៃជាប់សង្ស័យក្នុងអំពើភេរវកម្មពីរនាក់ឲ្យអាជ្ញាធរថៃ


ជនជាតិថៃ ២ នាក់ ដែលត្រូវបានអាជ្ញាធរខ្មែរចាប់បាន កាលពីថ្ងៃសៅរ៍ ជាប់ចោទថា មានការពាក់ព័ន្ធនឹងការរៀបចំគម្រោងវាយប្រហារគ្រាប់បែកនៅទីក្រុងបាងកកកាលពីខែមុន ត្រូវបានប្រគល់ឲ្យមន្ត្រីថៃ នៅថ្ងៃចន្ទនេះ។ ពីធីប្រគល់ដែលបានធ្វើឡើងនៅវេលា ម៉ោងជិត ១០ ព្រឹក នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក្រោមអធិបតីភាពរបស់លោកឡុង វីសាឡូ រដ្ឋលេខាធិការក្រសួងការបរទេស កម្ពុជា និងភារធាវីស្តីទីស្ថានទូតថៃប្រចាំកម្ពុជា។

លោកឡុង វីសាឡូ បានគូសបញ្ជាក់ពីឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងធ្វើកិច្ចប្រតិបត្តិការ ជាមួយនឹងប្រទេសនានា។ រីឯមន្ត្រីស្ថានទូតថៃ ដែលបានទទួលជនសង្ស័យទាំងពីរនោះ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កម្ពុជាដែលបានសហការចាប់ជនសង្ស័យទាំងពីរនាក់នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃអាទិត្យម្សិលមិញ នគរបាលក្នុងខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យឈ្មោះ ប៊ូន ភ្លុត កុបឆៃ កើតថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ១៩៦៧ និងម្នាក់ទៀត ភេទស្រី ឈ្មោះ ប៊ូនសុំ វ៉ារីសារីយ៉ា កើតថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ១៩៦៧ នៅល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីបានប្រព្រឹត្តអំពើភេវរកម្ម ដោយគប់គ្រាប់បែក នៅថ្ងៃទី២២ ខែមិថុនា នៅទីក្រុងបាងកក។

នៅពេលជួបសម្ភាសនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីព្រឹកមិញ ជនសង្ស័យឈ្មោះ ប៊ូន ភ្លុត កុបឆៃ បានថ្លែងច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលថៃ ថាខ្លួនមានការជាប់ពាក់ព័ន្ធនឹងគម្រោងការបោកគ្រាប់បែក។ ជនសង្ស័យរូបនេះ បានថ្លែងថា ខ្លួននឹងត្រូវគេសម្លាប់ ពេលដែលត្រូវគេចាប់បញ្ជូនទៅប្រទេសថៃវិញ។ ប៉ុន្តែជនសង្ស័យរូបនេះមិនបានបញ្ជាក់ថា នរណានឹងសម្លាប់ខ្លួននោះទេ។

Saturday, July 3, 2010

ព័ត៌មានទាន់ហេតុការណ៍

កម្ពុជា​ចាប់​ភេរវករ​ថៃ​បើក​គ្រាប់​បែក​ពីរ​នាក់​ គ្រោង​ប្រគល់​ឲ្យ​ស្ថាន​ទូត​ថៃ​នៅ​ថ្ងៃ​ចន្ទ


ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ឲ្យដឹង​នៅ​យប់​ថ្ងៃ​សៅរ៍​ថា​ អាជ្ញាធរ​កម្ពុជា​នៅក្នុង​ខេត្ត​សៀមរាប​ បាន​ចាប់​ជនជាតិ​ថៃ​ពីរ​នាក់​កាល​ពី​ម៉ោង​ ៥​ ល្ងាច​ថ្ងៃ​សៅរ៍​នេះ។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ជន​ជាតិ​ថៃ​ ទាំង​ពីរ​នាក់​នោះ​មាន​ឈ្មោះ​ប៊ូន​ភ្លូត​ កុប​ឆៃ​ កើត​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​ ១៩៦៧​ និង​ម្នាក់​ទៀត​ ភេទ​ស្រី ​ឈ្មោះ​ ប្លូន​សុំ​ វ៉ារីសារីយ៉ា ​កើតថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​ ១៩៦៧​ ដែល​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ ដោយ​គប់​គ្រាប់​បែក​ នៅ​ទី
ក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​ ២០១០​។

ក្រសួង​ការបរទេស​បាន​បន្ត​ថា​ ទោះបីជា​មិន​មាន​ការ​ស្នើ​សុំ​ពី​រដ្ឋាភិបាល​ថៃ​ក៏ដោយ​ ក៏រាជ​រដ្ឋា​ភិបាល​ កម្ពុជា​ បាន​សម្រេច​ចាប់​ និង​បញ្ជូន​ភេរវជន​ទាំង​ពីរនាក់​នេះ​ទៅ​ប្រទេស​ថៃ​វិញ ​ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា​ រាជ​រដ្ឋា​ ផិបាល​កម្ពុជា​ ជានិច្ច​កាល​អនុវត្ត​នយោ​បាយ​ប្រឆាំង​ភេរវកម្ម​ ទោះ​ជាបាន​ប្រព្រឹត្ត​ទីនៅ​ទីណា​ក៏ដោយ​ ហើយ​
តែង​តែ​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជានិច្ច​កាល​ជាមួយ​ប្រទេស​នានា​លើ​ពិភព​លោក​ ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ​ដែល​ជាអំពើ​ឧក្រិដ្ឋ​កម្ម​ ពុំអាច​លើក​លែង​ទោស​បាន​។

ក្រសួង​ការបរទេស​ និង​សហ​ប្រតិ​បត្តិ​ការអន្តរ​ជាតិ​កម្ពុជា​ នឹង​ប្រគល់​ជន​ប្រព្រឹត្ត​ភេរវកម្ម​ទាំង​ពីរ​នាក់​
នេះ​ទៅ​ស្ថាន​ទូត​ថៃ​នៅ​ភ្នំពេញ​ នៅថ្ងៃចន្ទ​ ទី​ ៥​ ខែ​កក្កដា​ ឆ្នាំ​ ២០១០​ វេលា​ម៉ោង​ ១០​ ព្រឹក​៕



Breaking News

Cambodian foreign Minisry informs that 2 Thai, suspect of Grenade attack in Bangkok, were arrested by Siem Reap authorities at 5pm today. Even no request from Thai governement, Minstry will deliver them to Thai officials on monday, 5 July at Thai Embassy. It represent the volonteer of Cambodian government to combat against terrorism every where and coporate with all countries

ព័ត៌មានទាន់ហេតុការណ៍

រ៉ុង ឈុនចង់ទៅពិនិត្យមើលព្រំដែនសាជាថ្មី

ដោយ មាស សុខជា (ភ្នំពេញ ប៉ុស្តិ៍)

លោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជាបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា លោកនឹងដឹកនាំមនុស្សមួយក្រុមរបស់លោកទៅពិនិត្យមើលបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាមនៅដើមខែនេះក្នុងស្រុកលើកដែក និងកោះធំ ដែលត្រូវបានចោទប្រកាន់ថា បានដាំរំលោភចូលបូរណភាពទឹកដីប្រទេសកម្ពុជា។

លោកបានថ្លែងថា ការដាំបង្គោលតម្រុយព្រំដែនក្នុងភូមិប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំដែលត្រូវបានដាំចូលមកក្នុងទឹកដីប្រទេសកម្ពុជា ដោយបានលើកឡើងថា ការចោទប្រកាន់បែបនេះ គឺយោងតាមប្រជាពលរដ្ឋដែលបានរាយការណ៍ប្រាប់លោកប៉ុណ្ណោះ។ លោក រ៉ុង ឈុន មានប្រសាសន៍ថា ៖ «យោងតាមប្រវត្តិដីក្នុងភូមិប៉ាក់ណាំ ដីទាំងនោះត្រូវបានជួលឲ្យដាំស្រូវដោយប្រជាជនវៀតណាម តែនៅពេលការងារដាំបង្គោលព្រំដែនបានចាប់ផ្តើម ប្រទេសវៀតណាមបានដាំបង្គោលនោះយ៉ាងលឿន»។

លោកមានប្រសាសន៍បន្តថា៖«ប្រជាពលរដ្ឋអញ្ជើញខ្ញុំឲ្យទៅពិនិត្យមើល[បង្គោលតម្រុយព្រំដែន]ដោយខ្លួនឯង»។ លោកបន្ថែមថា គោលបំណងនៃការចុះទៅពិនិត្យមើលនេះគឺដើម្បីស្វែងរកការពិតអំពីការដាំបង្គោលទាំងនោះថាតើបង្គោលតម្រុយទាំងនោះត្រូវបានដាំត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ លោកថ្លែងថា៖«បើពិនិត្យទៅឃើញថាវាមិនត្រឹមត្រូវ យើងនឹងលើកបញ្ហានេះទៅកាន់រដ្ឋាភិបាលភ្លាម»។ យ៉ាងណាមិញ លោក រ៉ុង ឈុន មិនបានបញ្ជាក់ច្បាស់អំពីបង្គោលតម្រុយណាមួយដែលលោកចង់ទៅពិនិត្យឡើយ ដោយបានលើកឡើងថា លោកមិនចង់ឲ្យអាជ្ញាធររំខានក្រុមការងាររបស់លោកឡើយ។

លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ដែលទទួលបន្ទុកការងារបោះបង្គោលព្រំដែនបដិសេធមិនបំភ្លឺ នៅពេលលោក រ៉ុង ឈុន ពុំបានបញ្ជាក់អំពីបង្គោលតម្រុយណាមួយច្បាស់លាស់ ដោយលោកបានថ្លែងថា បើសិនជាលោក រ៉ុង ឈុន ចង់ទៅពិនិត្យមើលព្រំដែន វាស្រេចតែទៅលើលោកទេ តែថា លោក រ៉ុង ឈុន គួរប្រកាសជាសាធារណៈអំពីបង្គោលណាមួយ និងលេខបង្គោលដែលលោកមានបំណងទៅពិនិត្យនោះ៕

បច្ចុប្បន្នភាពកម្ពុជា


សុខភាពនាយករដ្ឋមន្ត្រី និងមន្ត្រីកម្ពុជា ៥ រូបទៀតបានប្រសើរឡើង ប៉ុន្តែនៅបន្តស្ថិតក្រោមការតាមដាន

ដោយ ជាង សុខា (ភ្នំពេញ ប៉ុស្តិ៍)


លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​មួយ​ចំនួន​កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​ត្រួត​ពិនិត្យ និង​វិភាគ​បន្ត​ទៀត បន្ទាប់​ពី​បាន​ឆ្លង​នូវ​ជំអឺ​គ្រុន​ផ្តាសាយថ្មី A(H1N1) កាល​ពី​សប្តាហ៍​មុន។ នេះ​បើ​យោង​តាម​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជាដែល​បាន​ថ្លែង​ឲ្យ​ភ្នំពេញ ​ប៉ុស្តិ៍​ ដឹង​កាល​ពី​ថ្ងៃ​ពុធម្សិលមិញ។



លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​​ថា៖​«លោក​វេជ្ជ​បណ្ឌិត​កំពុង​បន្ត​តាម​ដាន​ជម្ងឺ​របស់​គាត់​[លោក ហ៊ុន សែន] និង​មន្ត្រី​រដ្ឋា​ភិបាល​ដទៃ​ទៀត»។ លោកមិនបានធ្វើអត្ថាធិប្បាយឲ្យស៊ីជម្រៅលើដំណើរការព្យាបាលនេះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋ​មន្ត្រី​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​មួយ​ចំនួន​ដែល​រួម​មាន​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី យឹម ឆៃលី លោក​ទេស​រដ្ឋ​មន្ត្រី ឆាយ ថន និង តាវ សេងហួរ និង​មន្ត្រី​រដ្ឋា​ភិបាល​មួយ​ចំនួន​ទៀត​ គឺ​លោក គឹម អិត និង​លោក អ៊ិត មិត ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​ជំងឺ​ផ្តាយ​សាយថ្មី A(H1N1) ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា ​ជា​ជំងឺគ្រុន​ផ្តាសាយ​ជ្រូក ក្រោយ​ពេល​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ប្រចាំ​សប្តាហ៍​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។

យោង​តាម​សេចក្តី​ជូនដំណឹង​ដែល​ចេញ​ដោយ​ក្រសួង​សុខា​ភិបាល​កាល​ពី​យប់​ថ្ងៃ​អង្គារ ​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​សុខ​ភាព​របស់​ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បាន​វិល​មក​រក​លក្ខណៈ​ប្រសើរ​ឡើង​វិញ​ហើយ បន្ទាប់​ពី​ទទួលបាននួវការថែ​ទាំ​ព្យាបាល​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក។

មេ​រោគ​នេះ​បណ្តាល​ឲ្យ​លោក ហ៊ុន សែន ខក​ខាន​មិន​បាន​ចូល​រួម​ពិធី​ខួប​ឆ្នាំ​ទី ៥៩ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​កម្មវិធី​មួយ​ចំនួន​ទៀត​របស់​លោក​ក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​នោះ។

លោក ស៊្រី ថាមរុង្គ ទី​ប្រឹក្សា​ផ្ទាល់​លោក ហ៊ុន សែន បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុកមួយកាល​ពី​ថ្ងៃ​ព្រឹកថ្ងៃពុធ​ថា ស្ថាន​ភាព​សុខ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​វិល​ត្រឡប់​មក​រក​ប្រក្រតី​ភាព​វិញ​ហើយ តែ​លោក​ពុំ​ទាន់​អាច​ចាប់​ផ្តើម​ការងារ​របស់​គាត់នៅ​ឡើយ​ទេ។ លោក ស្រ៊ី ថាមរុង្គ មាន​ប្រសាសន៍​ថា៖​«សម្តេច[លោក ហ៊ុន សែន]​ស្នាក់​នៅ​ក្នុង​ផ្ទះ និង​មិន​ធ្វើ​ដំណើរ​ទៅ​ណា​ឡើយ»។

ទាក់ទាក់នឹងការឆ្លងជំងឺផ្តាសាយប្រភេទថ្មីនេះដែរ លោកទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការ
គណៈរដ្ឋមន្ត្រី បានថ្លែងថា ចាប់ពីមានការផ្ទុះជំងឺផ្តាសាយជ្រូកនេះមក អគារទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបានបាញ់សម្អាត ហើយមន្ត្រី មួយចំនួនរួមទាំងសន្តិសុខផងដែរ ត្រូវបានធ្វើតេស្ត និងចាក់ថ្នាំការពារ។

គួរ​រម្លឹក​ផង​ដែរ​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាង​តិច ៦ នាក់​បាន​បាត់​បង់​ជីវិត​ដោយសារ​តែ​ជម្ងឺ​ផ្តាសាយ A(H1N1) ហើយ​មនុស្ស ៥៩១ នាក់​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​បាន​ឆ្លង​មេ​រោគ​ជម្ងឺ​នេះ ចាប់​តាំង​ពី​វា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​នេះ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​កន្លង​ទៅ។

លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល និង​លោក ហេង តៃគ្រី រដ្ឋ​លេខា​ធិការ​ដែល​បាន​ផ្តល់​ការ​ថែ​ទាំ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បដិសេធ​មិន​ធ្វើ​ការ​បំភ្លឺជុំវិញបញ្ហានេះទេ៕

បច្ចុប្បន្នភាពកម្ពុជា

កម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃ
ដោយ ជាង សុខា (ភ្នំពេញ ប៉ុស្តិ៍)

កម្ពុជាបានច្រានចោលការរាយការណ៍របស់ប្រ
ព័ន្ធផ្សព្វផ្សាយថៃ ដែលលើកឡើងកាលពីថ្ងៃពុធថា សាច់ញាតិរបស់អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងភៀសខ្លួននោះ បានចូលមកក្នុងទឹកដីប្រទេសកម្ពុជា។


¬លោក ខៀវ កាញារីទ្ធ អ្នក
នាំពាក្យរបស់រដ្ឋាភិបាល និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា គ្មានសាច់ញាតិរបស់លោក ថាក់ស៊ីន ណាម្នាក់មានវត្តមានក្នុងប្រទេសកម្ពុជាទេ។ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា៖ «ពួកគេមិននៅក្នុងប្រទេសកម្ពុជាទេ»។
កាលពីថ្ងៃពុធ កាសែត The Nation ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ បានស្រង់សម្តីរបស់មន្រ្តីម្នាក់មកពីនាយកដ្ឋានស៊ើបអង្កេតពិសេស ដែលថ្លែងថា សាច់ញាតិចំនួន ៨ នាក់របស់លោក ថាក់ស៊ីន បានចូលមកក្នុងប្រទេសកម្ពុជា ដោយឆ្លងកាត់ច្រករបៀង ហើយបាននាំយកប្រាក់ជាច្រើនមកជាមួយខ្លួនផងដែរ។
លោក ទិត សុធា អ្នកនាំពាក្យរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា រូបលោកមិនបានដឹងថាតើពួកគេនៅក្នុងប្រទេសកម្ពុជាឬអត់នោះទេ។ ប៉ុន្តែ លោកបានបញ្ជាក់ថា ប្រសិនបើពួកគេមានទិដ្ឋាការស្របច្បាប់ ពួកគេមានសិទិ្ធចូលមកប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកបានព្រមានថា ព្រះរាជាណាចក្រកម្ពុជានឹងមិនអនុញ្ញាតឲ្យជនបរទេសណាម្នាក់ដែលនាំយកមធ្យោបាយណាមួយ និងប្រើប្រទេសកម្ពុជាជាកន្លែងដើម្បីបង្កើតចលនាសម្រាប់វាយប្រហារលើប្រទេសដទៃទៀត។
លោក ទិត សុធា បានឲ្យដឹងថា ៖ «យើងមានអាជ្ញាធរនៅតាមបណ្តោយព្រំដែន ប្រសិនបើពួកគេចូលមក នឹងមានការត្រួតពិនិត្យពួកគេ»។
លោក ថាក់ ស៊ីន ដែលត្រូវបានបណ្តេញចេញពីតំណែងនាយករដ្ឋមន្រ្តីក្នុងឆ្នាំ ២០០៦ និងបានកាត់ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពីបទអំពើពុករលួយនោះ ត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងខែតុលា ឆ្នាំមុន ហើយបានធ្វើទស្សនៈកិច្ចជាច្រើនដងមកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន។ ចំណងការទូតរវាងប្រទេសទាំងពីរបានធ្លាក់ចុះ ចាប់តាំងពីប្រទេសកម្ពុជាបានបដិសេធមិនព្រមធ្វើ់បត្យាប័នលើលោក ថាក់ស៊ីន ហើយឯកអគ្គរាជទូតនៃប្រទេសទាំងពីរត្រូវបានដកទៅកាន់ប្រទេសដើមរៀងៗខ្លូនវិញ៕

បច្ចុប្បន្នភាពកម្ពុជា

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលផ្អាកការផ្សាយរបស់ខ្លួន

ដោយ​ ជាង សុខា (ភ្នំពេញ ប៉ុស្តិ៍)

អគ្គនាយកមជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល ​បាន​ប្រកាស​ភ្លាមៗកាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា លោក​បានផ្អាក​ប្រតិបត្តិការ​​កាសែត ស្ថានីយ​វិទ្យុ និង​ទស្សនាវដ្ដី​ដ៏​ល្បី​ឈ្មោះរបស់លោក ដោយ​អះអាង​ថា​ ​បណ្តាល​មក​ពី​បញ្ហា​ហិរញ្ញ​វត្ថុ។

លោក​សយ សុភាព អ្នក​សារព័ត៌មាន​ដ៏​ល្បី​ល្បាញ​នៅ​កម្ពុជា និង​ជា​អគ្គ​នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល​ បាន​គូស​បញ្ជាក់​ថា​ ប្រតិបត្តិការ​ផលិត​ផល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​បីប្រភេទ រួម​មាន​កាសែត​ដើម​អម្ពិល វិទ្យុ​ FM ៩៣.៧៥ និង​ទស្សនាវដ្ដី​មរក៌ត បាន​ផ្អាក​ដំណើរ​ការ​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​​តទៅ​ និង​មិន​មាន​គម្រោង​បើក​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។

លោក​សយ សុភាព បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​ការ​បិទ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​លោក​ ដោយ​ថ្លែង​ថា៖ «ខ្ញុំ​បាន​ជូន​ដំណឹង​ទៅ​លោក​រដ្ឋ​មន្ត្រីក្រសួង​ព័ត៌មាន​អំពី​ការ​ផ្អាក​ដំណើរ​ការ​កាសែត ស្ថានីយ​វិទ្យុ និង​ទស្សនាវដ្ដី ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ»។​ លោក​សយ សុភាព បាន​ថ្លែង​ថា គេហទំព័រ​ព័ត៌មាន​របស់​លោក​ នឹង​បន្ត​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​ថ្មីៗ​ជា​រៀង​រាល់​ថ្ងៃ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ គេហទំព័រ​ដើម​អម្ពិល ​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន ជូន​ដំណឹង​ដល់​ប្រិយមិត្ត​​​អ្នកអាន​​អំពី​ការ​បិទ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​បី​របស់​មជ្ឈមណ្ឌល​ដើម​អំពិល។

លោក​ សយ សុភា ប្អូន​ប្រុស​របស់​លោក​ សយ​ សុភាព និង​ជា​និពន្ធ​នាយក​ទស្សនា​វដ្តីមរក៌ត​ បាន​ថ្លែង​ថា ​ការ​បិទ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នេះ​ គឺ​ដោយ​សារ​បញ្ហា​ មិន​ឯកភាព​គ្នា​ផ្នែក​ថវិកា សម្រាប់​ដំណើរ​ការ​ប្រតិបត្តិការ រវាង​លោក​សយ សុភាព និង​អ្នកស្រី សៀង ចាន់​ហេង ប្រធាន​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍ និង​ជា​អ្នក​ផ្តល់​ហរិញ្ញវត្ថុ​ដល់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល។

លោក​សយ សុភា បាន​អះអាង​ថា លោក​សយ សុភាព បាន​សម្រេច​បិទ​ប្រតិបត្តិការ​កាសែត ស្ថានីយ​វិទ្យុ និង​ទស្សនាវដ្ដី បន្ទាប់​ពី​លោក​ត្រូវ​បាន​ស្នើ​ឲ្យ​កាត់​បន្ថយការ​ចំណាយ​សុរប​ប្រតិបត្តិការ​ចំនួន​ពាក់​កណ្តាល។ លោក​សយ សុភា បាន​ថ្លែង​ថា៖ «ពួក​គេ​មិន​ចង់​ឃើញ​មជ្ឈមណ្ឌល​នេះ​បន្ត​ខាត​បង់​ប្រាក់​ ដូច្នេះ​ពួកគេ​បាន​ស្នើ​ឲ្យ​ខ្ញុំ​កាត់​បន្ថយ​ប្រាក់​ចំណាយ និង​បន្ថយ​ចំនួន​បុគ្គលិក ប៉ុន្តែ​យងើ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ»។

លោក​បាន​អះអាង​ថា លោក​សយ សុភាព បាន​សម្រេច​មិន​កាត់​បន្ថយ​ចំនួន​បុគ្គលិក​មក​ត្រឹម ១១០​នាក់ ដែល​បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល​ ដោយ​បន្ត​ប្រតិបត្តិការ​ដោយ​សប្បាយ​ចិត្ត។ ដូច្នេះ​លោក​បាន​សម្រេច​បិទ​ប្រតិបត្តិការ​ទាំង​អស់។

នៅពេល​ភ្នំពេញ ​ប៉ុស្តិ៍ ​ទាក់​ទង​ទៅ​អ្នក​ស្រី សៀង ចាន់​ហេង អ្នកស្រី​បាន​ថ្លែង​ថា ​អ្នកស្រី​មិន​បាន​ដឹង​អំពី​ការ​បិទ​ប្រតិបត្តិការ​​មជ្ឈមណ្ឌល​ព័ត៌មាន​នេះ​ទេ។ អ្នក​ស្រី​ទទួល​ស្គាល់​ថា​ មជ្ឈមណ្ឌល​ព័ត៌មាន​នេះ​បាន​ខាត​បង់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​ខែ ​ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​ជាមួយ​មជ្ឈមណ្ឌល​ដើម​អម្ពិល ប៉ុន្តែ​អ្នក​ស្រី​បាន​ថ្លែង​ថា ​អ្នក​ស្រី​មិន​ដែល​ស្នើ​ឲ្យ​បិទ​ប្រតិបត្តិការ​អាជីវកម្ម​នោះទេ។

អ្នកស្រី សៀង ចាន់​ហេង បាន​ថ្លែង​ថា៖ «វា​មិន​មែន​ជា​បញ្ហា​លុយ​កាក់​នោះ​ទេ។ យើង​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ប្រតិបត្តិការ ។ យើង​ខាត​ពី ១ម៉ឺន​ដុល្លារ ទៅ ៤ម៉ឺន​ដុល្លារ ក្នុង​មួយ​ខែ ប៉ុន្តែ​គ្មាន​បញ្ហា​ទេ»។ អ្នកស្រី​បាន​ថ្លែង​ថា៖ «បញ្ហា​គឺ​លោក​សយ សុភាព ធ្វើ​អ្វី​តាម​តែ​ចិត្ត​ខ្លួន មិន​បាន​ជូន​ដំណឹង​ដល់​យើង ដែល​ជា​អ្នក​ឧត្ថម្ភ​ហរិញ្ញ​វត្ថុ»។

លោក ​ប៊ុត បូវុឌ្ឍ អគ្គនាយក​ព័ត៌មាន​ និង​ផ្សព្វ​ផ្សាយ​ នៅក្រសួង​ព័ត៌មាន​ បាន​ថ្លែង​ថា ​លោក​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​លោក​សយ សុភាព ដោយ​ជូន​ដំណឹង​ដល់​ក្រសួង​អំពី​ការ​ការ​បិទ​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​មជ្ឈ
មណ្ឌល​ព័ត៌មាន​ដើមអម្ពិល​ទទួល​បាន​ប្រជា​ប្រិយភាព​ពី​អ្នក​អាន​ ដោយ​សារ​តែ​មជ្ឈមណ្ឌល​នេះ​បាន​ផ្តល់​ព័ត៌មាន​ល្អៗ និ​ងឆាប់​រហ័ស។ បញ្ហា​ចម្បង​នៃ​ការ​បិទ​ប្រតិបត្តិការ​នេះ​គឺ​ដោយ​សារ​បញ្ហា​ខ្វះ​ខាត​ហិរញ្ញវត្ថុ»។

សារព័ត៌មាន​ដើម​អម្ពិល​ បាន​ចាប់​ផ្តើម​ប្រតិបត្តិការ ​នៅ​ក្នុង​ឆ្នាំ២០០៦។ ទស្សនាវដ្តី​មរក៌ត បាន​ចាប់​ផ្តើម​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០០៩ និង​ស្ថានីយ​វិទ្យុ​ចាប់​ផ្តើម​ក្នុង​ខែ​ធ្នូ ក្នុងឆ្នាំដដែល៕