Wednesday, June 9, 2010

បច្ចុប្បន្នភាពកម្ពុជា

តុលាការសម្រេចលើរឿក្តីរបស់សម្តេចក្រុមព្រះ
ដោយវង្ស សុខេង (ភ្នំពេញ ប៉ុស្តិ៍)

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​សម្រេច​កាល​ពី​ថ្ងៃ​អង្គារ​លើ​ការ​លែង​លះ​គ្នារ​វាង​សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណទ្ធិ ​និង ​ម្ចាស់​ក្សត្រីយ៍ ​នរោត្តម​ ម៉ារី​ រណទ្ធិ​ ដោយ​បញ្ជា​ឲ្យ​អតីត​ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ចែក​ទ្រព្យ​សម្បត្តិ​ពាក់​កណ្តាល​ទៅ​ឲ្យ​អតីត​មហេសី។​នេះ​បើ​តាមការ​ថ្លែង​ឲ្យ​ដឹង​របស់​មន្ត្រី​សាលា​ដំបូង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​។


លោក​ជីវ​ កេង​ ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​អះ​អាង​បញ្ជាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ សាល​ក្រម​សម្រេច​លើ​ការ​លែង​លះ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​ផ្លូវ​កា​រកាល​ពី​ថ្ងៃ​ទី​៨ ​ខែ​មិថុនា ​បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​លើ​កិច្ច​ផ្សះផ្សា​លើការ​បែង​ចែក​ទ្រព្យ​មួយ។​ លោក​ បាន​ថ្លែង​ថា៖​«តុលា​ការ​បាន​សម្រេច​ក្នុង​ការ​ចេញ​សាល​ក្រម​ បន្ទាប់​ពី​ភាគី​ទាំង​ពី​របាន​ឈាន​ដល់ការ​យល់​ព្រម​គ្នា​ក្នុង​ការ​បែង​ចែក​នូវ​
ទ្រព្យ​សម្បត្តិ​»។


លោក​លីវ​ សុវណ្ណា ​មេធាវី​ការ​ពារ​ក្តី​សម្តេច​ក្រុម​ព្រះ ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ បាន​បដិសេធ​ធ្វើ​អត្ថា​ធិប្បាយ​លើ​ការ​សម្រេច​នេះ​ទេ​ ដោយ​ថ្លែង​ថា​ បញ្ហា​នេះ​គឺ​ជា​រឿង​បុគ្គល​រវាង​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណទ្ធិ​ ​និង​ ម្ចាស់ក្ស​ត្រីយ៍ ​នរោត្តម​ ម៉ារី ​រណទ្ធិ ​អតីត​មហេសី​របស់​ ព្រះ​អង្គ​។


សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណទ្ធិ​ បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​លែង​លះ​ពី​មហេ​សី​របស់​ព្រះ​អង្គ ​​នរោត្តម​ ម៉ារី ​រណទ្ធិ ​នៅ​ឆ្នាំ ​២០០៦​ បន្ទាប់​ពី​បាន​ជួប​ប្រតិ​ព័ទ្ធ ​និង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជា​មួយ​នឹង​អ្នក​ម្នាង​ អ៊ុក​ ផល្លា ​រហូត​មាន​បុត្រា​មួយ​ព្រះ​អង្គ​។ អ្នក​ម្នាង​អ៊ុក​ ផល្លា ​ជា​អតីត​ភរិយា​របស់​លោក​រដ្ឋ​មន្ត្រី ​វ៉េង​ សិរីវុឌ្ឍ ​និង​ជា​អ្នក​រាំ​របាំ​ព្រះ​រាជ​ទ្រព្យ​។ លោក​ជា ​ចន្ទ​បរិ​បូរណ៌​ អ្នក​នាំ​ពាក្យ​ផ្ទាល់​របស់​សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណទ្ធិ​ បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​ការ​សម្រេច​របស់​តុលាការ​នេះ ​ដោយ​គ្រាន់​តែ​អះ​អាង​ថា​ សម្តេច​ក្រុម​ព្រះ​បាន​យាង​ទៅ​មក​ស្នាក់​នៅ​រវាង​ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​។


No comments:

Post a Comment