Monday, June 7, 2010
បច្ចុប្បន្នភាពកម្ពុជា
សម្ព័ន្ធភាពរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងជាតិនិយមកើតចេញជារូបរាង
សេចក្តីរាយការណ៍របស់ លី ម៉េងហូរ (វិទ្យុបារាំងអន្តរជាតិ)
សម្ព័ន្ធភាពគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយមត្រូវបានចុះហត្ថលេខាលើពិធីសារចង សម្ព័ន្ធភាពនឹងគ្នាហើយ នាប៉ុន្មាននាទីមុននេះ។ សម្ព័ន្ធភាពអតីត គណបក្សបងប្អូនសត្រូវទាំងពីរដើម្បីឈានដល់ការបង្រួបបង្រួមគណបក្ស ទាំងពីរជាគណបក្សតែមួយឡើងវិញនៅពេលខាងមុខ។
លោក កែវ ពុទ្ធរស្មី ប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិចនិងលោក ឈឹម សៀកឡេង ប្រធានគណបក្សជាតិនិយម (អតីតគណបក្ស នរោត្តមរណឫទ្ធិ) បានចុះហត្ថលេខារួមគ្នា ដើម្បីបង្កើតសម្ព័ន្ធភាពគណបក្សរាជានិយមនា រសៀលថ្ងៃ៧មិថុនានេះ។ សម្ព័ន្ធភាពដែលទើបបង្កើតថ្មីនេះមានឈ្មោះ ជាផ្លូវការថាសម្ព័ន្ធភាពហ្វ៊ុនស៊ិនប៉ិច-ជាតិនិយម។
ការរួបរួមជាសម្ព័ន្ធភាពគណបក្សរាជានិយមនាពេលនេះ ដើម្បី បង្កើតនូវបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរួមក្នុងគណបក្សតែមួយ សម្រាប់ចូលរួមការបោះឆ្នោតឃុំសង្កាត់ នាឆ្នាំ២០១២ និងការបោះឆ្នោត ជាតិឆ្នាំ២០១៣។ គណបក្សរាជានិយមទាំងពីរក៏បានប្រកាសថានឹងឈានដល់ ការបង្រួបបង្រួមជាគណបក្សតែមួយឡើងវិញនាពេលឆាប់ៗនេះ។
លោក កែវ ពុទ្ធរស្មី ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានប្រកាសក្នុងពិធី ចុះកិច្ចព្រមព្រៀងនៅរសៀលថ្ងៃ៧មិថុនានេះថាសម្ព័ន្ធភាពគណបក្ស រាជានិយមនេះមិនត្រឹមតែជាការរួបរួមរវាងគណបក្សហ្វ៊ុនស៊ិនប៉ិចនិង គណបក្សជាតិនិយមនោះទេ តែជាឱកាសដើម្បីរួបរួមអ្នកជាតិនិយម អ្នក ប្រជាធិបតេយ្យ និងអ្នកសីហនុនិយម ដើម្បីបុព្វហេតុជាតិ។
ចំណែកលោក ឈឹម សៀកឡេង ប្រធានគណបក្សជាតិនិយមបានបញ្ជាក់ថាការចុះ កិច្ចព្រមព្រៀងលើសម្ព័ន្ធភាពនាថ្ងៃនេះ ជាការបញ្ជាក់ពីការរឹត ចំណងសាមគ្គីភាព និងធ្វើកិច្ចសហប្រតិបត្តិការឡើងវិញរវាងគណបក្ស បងប្អូនទាំងពីរទាំងវិស័យនយោបាយ និងទាំងយុទ្ធសាស្ត្រ ដើម្បីចូលរួម ការបោះឆ្នោតនាពេលខាងមុខ។
គណបក្សរាជានិយមទាំងពីរនេះចេញពីប្រភពដើមតែមួយគឺរណសិរ្ស ហ្វ៊ុនស៊ិនប៉ិចដែលជាក្រុមអ្នករាជានិយម និងសីហនុនិយម។ ក៏ប៉ុន្តែនៅ មុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០០៧ គណបក្សហ្វ៊ុនស៊ិនប៉ិចបានបែក ខ្ញែកជាពីរ។
ពិធីសារស្តីពីសម្ព័ន្ធភាពរវាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស ជាតិនិយម ក៏បានសម្រេចតែងតាំងសមាសភាពថ្នាក់ដឹកនាំកំពូលនៃ សម្ព័ន្ធភាពរាជានិយមថ្មីនេះចំនួន២៦រូបដោយមានតំណែងសហប្រធាន ជា ប្រធានគណបក្សទាំងពីរ និងសហអគ្គលេខាធិការ។
សូមរម្លឹកថាការព្រមព្រៀងបង្កើតសម្ព័ន្ធភាពគណបក្សរាជានិយមនេះ ត្រូវ បានទូលថ្វាយដល់ព្រះមហាក្សត្រសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានសាទរចំពោះការរួបរួមរបស់ គណបក្សទាំងពីរ និងស្នើឲ្យសមាជិកគណបក្សសត្រូវបងប្អូនទាំងពីរ បំភ្លេចរឿងអតីតកាល។ នេះបើតាមការបញ្ជាក់របស់ លោក យូ ហុកគ្រី អនុប្រធាន គណបក្សជាតិនិយម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment