Wednesday, June 2, 2010

បច្ចុប្បន្នភាពកម្ពុជា

អ្នកកាសែតសំឡេងសច្ចៈទទួលរងរបួស

អ្នកយកព័ត៌មានកាសែតសំឡេងសច្ចៈ ប្រចាំខេត្តរតនគិរី បានរងរបួសបាក់ភ្លៅ នឹងបានបញ្ជូនទៅ ព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យឯកជន បន្ទាប់ពីបុរសរូបនោះ ត្រូវបានកងកម្លាំងប៉េអឹមប្រចំាខណ្ឌ សែនសុខ បានទាញទម្លាក់ពីលើម៉ូតូ ។

អ្នកកាសែតក្នុងស្រុកម្នាក់នេះ ត្រូវមន្ត្រីប៉េអឹមទាញកអាវទម្លាក់ពីលើម៉ូតូ បណ្តាលឲ្យធ្លាក់របួសបាក់​ភ្លៅឆ្វេង នោះឈ្មោះ អ៊ិន ចាន់សុឃាន់ ។ ហេតុការណេ៍នេះកើតឡើង កាលពីយប់ម៉ោង៨ ថ្ងៃទី១ ខែ​មិថុនាកន្លងទៅ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ ទើប​តែធ្វើដំណើរពីខេត្តរតនគីរីមកភ្នំពេញ ហើយបានហៅមិត្តភ័ក្តិឲ្យមកទទួលខ្លួននៅមុំផ្សារមាន់អាំង។ ជនរងគ្រោះបានជិះម៉ូតូជាមួយមិត្តភ័ក្តិធ្វើដំណើរ កាត់តាមផ្លូវភូមិអូរបែកក្អម ស្រាប់តែជួបនឹង ក្រុម​ប៉េអឹមកំពុងដាក់ប៉ារ៉ាស ឆែកឆេរ តែមិត្តភ័ក្តរបស់គេមិនបានឈប់ម៉ូតូទេ គឺបានជិះយ៉ាងលឿន ហើយ​ពេលនោះ ស្រាប់តែមានប៉េអឹមម្នាក់ ឈ្មោះ ម៉ៅ យឿន បានទាញជនរងគ្រោះទម្លាក់ពីលើម៉ូតូ តែម្តង។ ដោយឃើញជនរងគ្រោះរបួសធ្ងន់ធ្ងរពេក ប៉េអឹមបានអនុញ្ញាតឲ្យជនរងគ្រោះនិងមិត្តភក្ត្រទៅពេទ្យ​ដើម្បីព្យាបាល ដោយមិនបានហាមឃាត់រឺផាកពិន័យអ្វីឡើយ។ ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា បន្ទាប់ពីគេចេញពីមន្ទីរពេទ្យ គេគ្រោងនឹងដាក់ពាក្យប្តឹងទៅប៉េអឹម ដែលបង្ករបួសស្នាម នោះទៅតាម​និតីវិធីច្បាប់។ ប៉ុន្តែមន្រ្តីប៉េអឹមដែលជាប់សង្ស័យនោះបានថ្លែបដិសេធថាខ្លួនមិនបានវាយអ្នកកាសែតនោះទេ ប៉ុន្តែបានអះអាងថា អ្នកកាសែតរូបនោះបានធ្លាក់ពីលើម៉ូតូខ្លួនឯង ខណៈពេលព្យាយាមគេចពីបារ៉ាស់របស់នគរបាល៕


Journalist beaten but rejected by Military Police

By Chrann Chamroeun (The Phnom Penh Post, June 2, 2010)

www.phnompenhpost.com

Military police officials in Phnom Penh’s Sen Sok district on Wednesday denied beating a journalist and breaking his thigh during an incident on Tuesday, claiming instead that the reporter came off the back of motorbike while trying to evade police barricades. Kith Sophal, district military police chief, said officials had attempted to stop the bike because the unnamed reporter was carrying a suspicious backpack while travelling with another individual and the driver, who was reportedly drunk. Officials wanted to search the journalist’s backpack for explosives. “My military officials did not kick or beat the reporter,” he said, adding that a search of the backpack following the accident yielded a parcel of gems and the head of a forest animal.


No comments:

Post a Comment