ព្រឹត្តិការណ៍ទាន់ហេតុការណ៍
តំណាងរាស្ត្រគណបក្សសម រង្ស៊ីកំពុងតែទស្សនកិច្ចនៅខេត្តតាកែវមើលតម្រុយបង្គោលព្រំដែន
ក្រុមតំណារាស្ត្រគណបក្សសមរង្ស៊ីចំនួន១៦នាក់បាននងកំពុងធ្វើទស្សនកិច្ចនៅខេត្តតាកែវដើកមបីត្រួតនិត្យមើលការបោះតម្រុយបង្គោលព្រំដែននៅក្នុងស្រុកបុរីជលសា។ បើតាមប្រភពព័ត៌មានពីខេត្តតាកែវ កម្លាំងសមត្ថកិច្ចជាច្រើនត្រូវបានដាក់ពង្រាយ ប៉ុន្តែពុំបានធ្វើការហាមឃាត់ឬបង្ក្រាបអ្វីទៅលើក្រុមតំណាងាស្ត្រគណបក្សសម រង្ស៊ីនិងប្រជាជនមួយចំនួនទេ។ប៉ុន្តែប្រជាជនមួយចំនួននៅ
ក្នុងតំបន់នោះបានចេញមកឃាឃាំងនិងបានយកត្រាក់ទ័រគោយន្តឃាំងផ្លូវមិនឲ្យក្រុមតំណាងរាស្ត្រធ្វើដំណើរទៅកាន់តំបន់នោះដោយស្រួលឡើយ។តាមសេចក្តីរាយការណ៍ពីស្រុកបុរីជលសាមានការប៉ះទង្គិចពាក្យសម្តីគ្នាបន្តិចបន្តួរវាងក្រុមប្រជាជននិងតំណាងរាស្ត្រនិងក្រុមពលរដ្ឋដែលមិនចង់ឲ្យទៅពិនិត្យមើលតម្រុយបង្គោលព្រំដែននោះ។ទោះយ៉ាងណាក្រុមតំណាងរាស្ត្រនិងប្រជាជនមួយចំនួនបានព្យាយមដើរកាត់ទឹកដើម្បីទៅពិនិត្យមើលស្ថានភាពផ្ទាល់នៅទីនោះ៕
Wednesday, June 2, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment