Saturday, June 19, 2010





ដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតទៅកាន់តំបន់ប្រាសាទព្រះវិហារ

ក្រុម​និស្សិត​ផ្នែក​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ប្រវត្តិ​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​សិក្សាមួយ​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះ​វិហារ​កាល​ពី​ពេល​ថ្មីៗ​នេះ។​ ដឹក​នាំ​ដោយ​លោក​ រស់​ ចន្ត្រា​បុត្រ​ សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ​ និង​ជា​ប្រវត្តិ​វិទូ​ខ្មែរ​ ដំណើរ​ទស្សន​កិច្ច​នេះ​ ធ្វើ​ឡើង​ដើម្បី​ឲ្យ​ក្រុម​និស្សិត​ស្វែង​យល់​ឲ្យ​កាន់​ស៊ី​ជម្រៅ​អំពី​ប្រវត្តិ ​និង​ការ​កសាង​ប្រាសាទ​ព្រះ​វិហារ​។ ប្រាសាទ​ព្រះ​វិហារ​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ បន្ទាប់​ពី​កង​ទ័ព​ថៃ​បាន​ចូល​ទន្រ្ទាន​កាន់​កាប់​ទឹក​ដី​តំបន់​នោះ​ដោយ​ខុស​ច្បាប់​។ ការ​ទន្ទ្រាន​ កាន់​កាប់​ដោយ​ខុស​ច្បាប់​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ១៥ ​ខែ​កក្កដា ​ឆ្នាំ ​២០០៨​ គឺ​មួយ​សបា្តហ៍​ ក្រោយ​ពី​កម្ពុជា​សម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​ដាក់​ប្រាង្គ​ប្រាសាទ​នេះ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ ភណ្ឌ​ពិភព​លោក​របស់​អង្គ​ការ​យូណេស្កូ។​

No comments:

Post a Comment