ព័ត៌មានទាន់ហេតុការណ៍
រដ្ឋសភាជាតិបានសម្រេចអនុម័តកាលពីព្រឹកថ្ងៃចន្ទនូវផែនការអភិវឌ្ឍន័សេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំដែលមានគោលដៅធ្វើឲ្យមានកំណើនសេដ្ឋកិច្ច ៦ភាគរយក្នុងមួយឆ្នាំៗ ជាមួយនឹងជំនួយរបស់ប្រទេសម្ចាស់ជំនួយនានា។ រដ្ឋាភិបាលកម្ពុជា និងប្រទេសម្ចាស់ជំនួយនឹងជួបប្រជុំគ្នានៅក្នុងសបា្តហ៍នេះដើម្បីពិភាក្សាពីគម្រោងផែនការអភិវឌ្ឍន៍ និងផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា។ តាមគម្រោង
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២ និងទី៣ ខែមិថុនា ឆ្នាំ ២០១០ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕
No comments:
Post a Comment