Monday, May 31, 2010

បច្ចុប្បន្នភាពកម្ពុជា

តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងសារទុក្ខរបស់លោកស្រីមូរ សុខហួរ ថ្ងៃស្អែក

បណ្តឹងសារទុក្ខរបស់តំណាងរាស្ត្រគណបក្សសម រង្ស៊ី លោកស្រីមូរ សុខហួរ ប្រឆាំងនឹងការសម្រេចរបស់ សាលាដំបូងរាជធានីភ្នំពេញ ទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងត្រូវតុលាការកំពូលលើកមកបើកសវនាការនៅព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១០។ លោកស្រីមូរ សុខហួរ បានប្រកាសប្រាប់អ្នកសារព័ត៌មានជាថ្មីម្តងទៀតថា ប្រសិនបើតុលាការកំពូលនៅតែសម្រេច តម្កល់សាលក្រមរបស់សលាដំបូងរាជធានីភ្នំពេញ មានន័យថា នៅតែកាត់ក្តីឲ្យលោកស្រីចាញ់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងរឿងបរិហារកេរ្តិ៍ នោះលោកស្រីនឹងមិនបង់ប្រាក់សងជំងឺចិត្តឡើយ។ លោកស្រីសុខចិត្តជាប់ពន្ធនាគារ។

No comments:

Post a Comment