ព្រឹត្តិការណ៍កម្ពុជា
ក្រុមតំណាងរាស្ត្រគណបក្សសម រង្ស៊ី នឹងធ្វើដំណើរទៅពិនិត្យមើលដំណើរការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម លេខ ២៧០ នៅក្នុងខេត្តតាកែវ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១០នេះ។ ដំណើរបេសកកម្មចុះ ទៅត្រួតពិនិត្យការបោះបង្គោលព្រំដែននេះត្រូវបានជូនដំណឹងទៅលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ តាមរយៈលិខិតមួយចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១០។ ប៉ុន្តែកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១០ លោកហេង សំរិន តាមរយៈលិខិតមួយច្បាប់ចុះហត្ថលេខាដោយលោកឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិ បាន ឆ្លើយតបទៅនឹងក្រុមតំណាងរាស្ត្រគណបក្សសម រង្ស៊ីថា ប្រធានរដ្ឋសភាពុំអនុញ្ញាត និងទទួលខុសត្រូវចំពោះ សំណើរបស់តំណាងរាស្ត្រទាំងនេះទេ។ លិខិតបានបន្តទៀតថា ប្រសិបបើគណបក្សសម រង្ស៊ី ចង់ជ្រាប់ច្បាស់ពីបញ្ហានេះ តំណាងរាស្រ្តអាចធ្វើសំណើឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយបំភ្លែទៅលើផែនទីព្រំដែន ដែលមានតម្កល់ទុកនៅអង្គការសហប្រជាជាតិដែលមាន ស្រាប់៕
Sam Rainsy' s Lawmakers will travel to Takeo Province on June 3, 2010 for conrol the demarcation of the border pole 270. SRP Lawmakers had sent a letter dated on 31 May 2010 to National Assembly President Heng Samrin for informer him about this mission. But it is rejected by President of NA.
Les députés du parti Sam Rainsy vont visiter la province de Takeo en 3 Juin 2010 pour controler la démarcation de pole 270, ligne frontaliere entre le Cambodge et le Vietnam. Les députés de PSR ont envoyé une lettre au président de l'Assemblée Nationale Heng Samrin pour lui informer de cette mission. Mais cette proposition a été rejettée par le Président de AN.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment