Saturday, May 29, 2010

ព្រឹត្តិការណ៍កើតឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១០

១-ស្ពានព្រែកក្តាមនឹងត្រូវបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃចន្ទ ទី ៣១ ខែឧសភា ឆ្នាំ ២០១០ស្អែកនេះក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏នឹងចូលរួមក្នុងពិធីបើកការ ដ្ឋានសាងសង់ផ្លូវជាតិលេខ៦១ដែលភ្ជាប់ពីជើងស្ពានទៅកាន់ភូមិ តាម៉ូក ឃុំ វិហារសួគ៌ ស្រុកពញាឮ ខេត្តកណ្តាលផងដែរ៕

Prek Kdam bridge will be inaugurated on Monday, 31, 2010 under presidence of Prime Minister Hun Sen. According to Transportation Ministry’s announcement, Prime Minister Hun Sen will inaugurate the ground breaking ceremomy also for contruct the National Raod 61 from Bridge to Tamauk village, Vihear Sour village, Ponhea Leu district, Kandal Province.


២-ថ្ងៃទី៣១ ខែឧសភា ក្រុមអង្គការក្រៅរដ្ឋាភិបាលប្រឆាំងនឹងការប្រើប្រាស់ថ្នាំជក់ នឹងរៀបចំពិធីប្រយុទ្ធប្រឆាំងថ្នាំជក់។ សារសំខាន់ៗជាច្រើននឹងត្រូវបង្ហាញឡើងនៅក្នុងពិធីនោះ។ ពិធីជួបជុំដ៏ធំនេះនឹងត្រូវរៀបចំឡើងក្នុងរាជធានីភ្នំពេញ។ ក្រុមអង្គការទាំងនេះបានទាមទាររដ្ឋាភិបាលឲ្យធ្វើ ការបង្កើតច្បាប់គ្រប់គ្រងថ្នាំជក់ឲ្យបានឆាប់បំផុត៕

Against Tobacco Day will be celebrated in Phnom Penh on May 31, 2010 with participation from people and NGOs working for combat against Tobacco. More messages will be sent to smokers during this day.



No comments:

Post a Comment